Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបញ្ជាទិញឱសថវេជ្ជសាស្ត្រ ប្រឆាំងជំងឺកូវីដ-១៩ ចំនួន៤លានគ្រាប់

spot_img

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការបញ្ជាទិញឱសថវេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ចំនួន ៤លានគ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនដប់ម៉ឺននាក់ និងសម្រាប់ប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋ និងចែកចាយដល់វិស័យឯកជន រួមមានតាមឱសថស្ថាន និងគ្លីនិកឯកជន។

ការបញ្ជាទិញឱសថវេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ ម៉ុលនុយពីរ៉ាវា គឺទិញពីក្រុមហ៊ុនមើក (MERCK) ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក។
ក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុន្នី តំណាងដោយលោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ កាលពីថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចសន្យាបញ្ជាទិញឱសថវេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ជាឱសថប្រឆាំងវីរុស (Antiviral) ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបញ្ជាទិញចំនួន ៤លានគ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនដប់ម៉ឺននាក់ សម្រាប់ប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋ និងចែកចាយដល់វិស័យឯកជន រួមមានតាមឱសថស្ថាន និងគ្លីនិកឯកជន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×