Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនយុវជនសង្ស័យជនជាតិកាចក់ចំនួន២នាក់ ទៅកាន់តុលាការ ជាប់ពាក់ព័ន្ធរំ.លោ.ភបូកក្មេងស្រីម្នាក់អាយុ ១២ឆ្នាំនៅខេត្តរតនគិរី !!

spot_img

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខេត្តរតនគិរី កាលលពីរសៀល ថ្ងៃ សុក្រទី៣ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានចាប់និងបញ្ជូនខ្លួន យុវជនសង្ស័យជាជនជាតិកាចក់ ចំនួន២នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការ តាមច្បាប់ ជាប់ពាក់ព័ន្ធករណីរំ.លោ.ភបូក ទៅលើក្មេងស្រីម្នាក់អាយុ១២ ឆ្នាំ ជាជនជាតិកាចក់ដូចគ្នា ប្រព្រឹត្ដិនៅចំណុចភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២១។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា សង្ស័យទាំង២នាក់នេះ មានឈ្មោះ ៖ ឈ្មោះ រម៉ាម សុភា ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិកាចក់ សញ្ជាតិខ្មែរ មុខរបរកសិករ ។ និង ម្នាក់ទៀត ឈ្មោះ រចំ ចូ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិកាចក់ សញ្ជាតិខ្មែរ មុខរបរកសិករ ។ ពួកគេ មានទីលំនៅ ចំណុចភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២១ យោងតាមបណ្តឹង របស់ម្តាយកុមារីរងគ្រោះ បន្ទាប់ពីពួកគេ បានចាប់រំលោភសេពសន្ថវ: បានសម្រេច-ម្តងម្នាក់-ទៅលើជនរងគ្រោះ នៅចំណុចភូមិកាណាត ឃុំតាឡាវ កាលពីថ្ងៃទី ០១ ខែ ធ្នូ ។

បច្ចុប្បន្ននេះ យុវជនសង្ស័យ ទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×