Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសសម្លាប់ប្រពន្ធនៅក្រុងសៀមរាប រត់គេចខ្លួនមកភ្នំពេញត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងឃាត់ខ្លួន

spot_img

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប កម្លាំងនគរបាលខេត្តកណ្ដាល ឃាត់ខ្លួនបុរសម្នាក់ដែលជាប្ដីអា.រ.កស.ម្លាប់ប្រពន្ធ នៅក្រុងសៀមរាប រួចរត់គេចខ្លួនមកភ្នំពេញ ។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រះនរាយណ៍ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។ ដោយបានបទបញ្ជារពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប នគរបាលខេត្តកម្លាំងកណ្ដាល ចុះប្រតិបត្តិការឃាត់ខ្លួនបានភ្លាមៗផងដែរ។

ជនសង្ស័យជា ប្តី​ឈ្មោះ ធួ​ក​ ឈា​ត អាយុ​៤៣​ឆ្នាំ មានមុខ​របរ រត់ម៉ូតូកង់បី។ ចំណែកប្រពន្ធដែលស្លា.ប់មានឈ្មោះ សូ​ ច​ន្ធី ភេទ​ស្រី អាយុប្រហែល៤០ឆ្នាំ។

ប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក មុំចេក ប្រធានការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យបានសារភាពផងដែរថា ហេតុការណ៍នេះ កើតឡើងដោយសារតែរឿងប្រច័ណ្ឌ។

ក្រោយប្រតិបត្តិការកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រគល់ជនសង្ស័យ ទៅឲ្យកម្លាំងនគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ មានករណីឃាត.កម្ម ប្តី អា.រ.កស.ម្លាប់ប្រពន្ធ ខ្លួនឯងសង្ស័យជាករណី ​ភ្លើងប្រច័ណ្ឌ​ ស្ថិតនៅក្បែរផ្សារដើមក្រឡាញ់ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×