Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខណ្ឌប្ញស្សីកែវ បង្ក្រាបទីតាំងអាជីវកម្ម អ៊ីនធឺណិត លួចលាក់បង្កប់នូវល្បែងស៊ីសងភ្នាល់បាល់

spot_img

ភ្នំពេញ៖ ដើម្បីលុបបំបាត់ឱ្យអស់ល្បែងស៊ីសងគ្រប់រូបភាព ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ អាជ្ញាធរបានក្ដៅឆ្មក់បង្ក្រាបជាបន្តបន្ទាប់នេះ ជាគោលការណ៍របស់លោកឯក ឃុនដឿន ជាក់ស្ដែងនៅថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៧និង០០នាទីល្ងាច គណ:បញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ បានចុះបង្ក្រាបទីតាំង អាជីវកម្ម អ៊ីនធឺណិត ដែលមានលួចលាក់បង្កប់នូវល្បែងស៊ីសងភ្នាល់បាល់ នៅចំណុចផ្លូវជាតិលេខ៥ ក្រុម៣ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជាលទ្ធផលកម្លាំងមានសមត្ថកិច្ច បានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ០៩នាក់ ស្រី ០៣នាក់ និងដកហូត ម៉ូនីទ័រ២៦គ្រឿង, ស៊ីភីយូ ២៦គ្រឿង, TV ៤គ្រឿង ម៉ាស៊ីនព្រីន ០២គ្រឿង, ត្រា០២, ប៊ុង មួយចំនួន និងថវិកា ៧០៧,៥០០រៀល ។ បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×