Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍អគ្គិភ័យ ឆេះផ្ទះជួលលក់អីវ៉ាន់ចាប់ហួយ នៅខណ្ឌសែនសុខ

spot_img

ភ្នំពេញ ៖ ករណីអគ្គិភ័យមួយ បានផ្ទុះធុងហ្គាសឆាបឆេះផ្ទះជួលលក់អីវ៉ាន់ចាប់ហួយមួយកន្លែង យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះបុរសម្នាក់ស្លា.ប់ ក្នុងបន្ទប់ទឹកយ៉ាងអណោចអធ័ម។ ដែលហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង០០នាទីល្ងាច ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះជួល មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលត្រូវបានភ្លើងឆេះស្លា.ប់ មានឈ្មោះ ហ៊ីង សំអុន អាយុ ៥៤ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប និងលក់អីវ៉ាន់ចាប់ហួយ។ ចំណែកប្រពន្ធមានឈ្មោះ ច្រឹប អាយុ ៣៨ឆ្នាំ មានមុខរបរលក់អីវ៉ាន់ចាប់ហួយ មានកូនប្រុសស្រីពីរនាក់នៅក្នុងបន្ទុក។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឮសំឡេងប្តីប្រពន្ធទាំងពីរនាក់ បានឈ្លោះប្រកែកគ្នាមួយសន្ទុះក្រោយមក ក៏លាន់សំឡេងផ្ទុះធុងហ្គាសយ៉ាងខ្លាំង បណ្តាលឲ្យមានភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ខណៈពេលនោះ ក៏បានឃើញស្រ្តី ជាម្ចាស់ផ្ទះ បានរត់ចេញមកក្រៅ ស្រែកឲ្យគេជួយ ហើយបានស្រែកថា ផ្ទុះធុងហ្គាសឆាបឆេះជាប់គាំងប្តី របស់គាគ់ នៅខាងក្នុងបន្ទប់ជួល បន្ទាប់មកក៏មានបងប្អូនប្រជាពលរដ្ឋ បានរាយការណ៍ទៅខាងសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យមើលជាក់ស្ដែង។ រួចហើយភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើការទំនាក់ទំនង ទៅខាងរថយន្តពន្លត់អគ្គិភ័យ ឱ្យចេញរថយន្ត ចុះមកជួយអន្តរាគមន៍បា.ញ់ទឹកពន្លត់ និងបាននាំគ្នា វាយទម្លុះជញ្ជាំងចូលបា.ញ់ពន្លត់ រួចក៏បានប្រទះឃើញបុរសជាប្តី ត្រូវបានភ្លើងឆេះដេកស្លា.ប់ក្នុងបន្ទប់ទឹកបាត់ទៅហើយ។ សម្រាប់សម្ភារៈខូចខាតរួមមាន ប្រភេទសំណង់ ថ្មប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ឆេះផ្ទះលក់ឥវ៉ាន់ចាប់ហួយទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ អស់ទាំងស្រុង និងបានឆាបឆេះរាលដាលដល់បន្ទប់ជួលទំហំ ៤ម៉ែត្រ គុណ ៤ម៉ែត្រ អស់ទាំងស្រុង។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ កម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបទាំងអស់ចំនួន៩គ្រឿង ប្រើប្រាស់ទឹកអស់២៤ម៉ែត្រគូប ដោយប្រើរយៈពេលកន្លះម៉ោង ដើម្បីធ្វើការបា.ញ់ទឹកពន្លត់ឱ្យរលត់ទៅវិញ ជាស្ថាពរនារសៀលថ្ងៃដដែល៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img