Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនអន្តោប្រវេសន៍ថៃ ចំនួន១៤៣នាក់ ត្រូវបានសមត្ថកិច្ច ចាប់បញ្ជូនទៅប្រទេសកំណើតវិញ ពាក់ពន្ធ័ការលួចឆ្លងដែន មកធ្វើការដោយខុសច្បាប់ នៅកម្ពុជា

spot_img

បន្ទាយមានជ័យ ៖ ជនអន្តោប្រវេសន៍ថៃចំនួន ១៤៣នាក់ ,ស្រី៥៦នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ឃាត់ខ្លួនបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ នៅសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយពីបានរកឃើញពួកគេលួចឆ្លងដែន ចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ។

ពិធីប្រគល់ទទួលនេះ ភាគីកម្ពុជា-ថៃបានធ្វើឡើងនៅលើស្ពានមិត្តភាព ច្រកអន្តរជាតិប៉ោយប៉ែត ជាប់ព្រំប្រទល់ច្រកខ្លងលឹក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ , លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យ ចំណុះផែនការងារអន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតជាច្រើនរូប ។

ភាគីថៃដឹកនាំប្រតិភូ មកទទួលលោកឧត្តមសេនីយ៍ទោ SORICHHET HAKPHAN ជំនួយការអគ្គស្នងការនគរបាលជាតិថៃ តំណាងស្ថានទូត ស្ថានកុងស៊ុល មន្ត្រីក្រសួងការងារ និង ក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ។

ពាក់ពន្ធ័ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជនអន្តោប្រវេសន៍ថៃទាំង ១៤៣នាក់នេះ ត្រូវបានចាប់បញ្ជូនទៅប្រទេសកំណើតវិញ ពាក់ពន្ធ័ករណីលួចឆ្លងដែនចូលកម្ពុជាតាមរយ:មេខ្យល់ មកស្នាក់នៅនិងធ្វើការខុសច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×