Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រព្រឹត្តអំពើឆរ.បោ.កតាមអនឡាញ ដោយប្រើប្រាស់គណនីយហ្វេសបុកឈ្មោះ Hwe Kmn និងបានធ្វើការ Live ចែកលុយ ចែកមាសជាច្រើន

spot_img

ស្ទឹងត្រែង ៖ ស្នងការនគរបាលខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្រព្រឹត្តអំពើឆរ.បោ.កតាមអនឡាញ (online) ដោយប្រើប្រាស់គណនីយហ្វេសបុកឈ្មោះ Hwe Kmn និងបានធ្វើការ Live ចែកលុយ ចែកមាសជាច្រើន ។

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចង្អុលណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលខេត្តស្ទឹងត្រែង សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ កុង សីលា នៅភូមិស្រែឬស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តអំពើឆរ.បោ.កតាមអនឡាញ(online) ដោយប្រើប្រាស់គណនីយហ្វេសបុកឈ្មោះ Hwe Kmn និងបានធ្វើការ Live ចែកលុយចែកមាសជាច្រើន ។

បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។

ឯកឧត្តម អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរថា ប្រសិនជាបងប្អូនណា ដែលត្រូវបានជនខាងលើ ដែលមានហ្វេសប៊ុកឈ្មោះ Hwe Kmn នេះបោ.កប្រាស់នោះ សូមទំនាក់ទំនងមកផេកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឬទូរស័ព្ទមកផ្ទាល់តាមរយៈលេខ 088 52 82 999 , 031 22 72 777 ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជួយស៊ែ (share) ឲ្យបានច្រើន ដើម្បីឲ្យបងប្អូនដែលរងការបោកប្រាស់ បានមកដាក់ពាក្យបណ្តឹងដោយផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទខាងលើ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×