Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តហាយឡិនឌ័រ បើកលឿនជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុ.ករថយន្តJeepស៊េរីទំនើប បត់ឆ្លងផ្លូវពេញទំហឹង រងការខូចខាតធ្ងន់ធ្ងរ ទាំងសងខាង

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុ.ករថយន្តJeepស៊េរីទំនើប កំពុងបើកបត់ឆ្លងផ្លូវ ចូលក្នុងបុរីមួយកន្លែងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តហាយឡិនឌ័រ រងការខូចខាតដា.ច់កង់ឆ្វេងខាងមុខ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្តJeepស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជា NPS.9899 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងចូលក្នុងបុរីមួយកន្លែង ខណៈពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាកហាយឡិនឌ័រ ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2BJ-6402 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦A ទិសដៅបញ្រ្ចាសគ្នាពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿនជាន់ហ្រ្វាំងមិនជាប់ ក៏ជ្រុលទៅបុ.ករថយន្តJeepស៊េរីទំនើប ពេញទំហឹងបណ្តាលឲ្យខ្ទេ.ចរថយន្តទាំងសងខាង រងការខូចខាតធ្ងន់ធ្ងរ ។ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក និងរងគ្រោះ ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សាមេត

spot_img