Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន “យើងនឹងបញ្ចប់ការងាររបស់យើង ជាមួយគ្នា ដើម្បីឆ្ពោះទៅរកកម្ពុជា គ្មានមីនឆ្នាំ២០២៥”

spot_img

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារលិខិតជូនចំពោះ “មិត្តវិស័យមីន”។ សម្តេចតេជោ បានថ្លែងថា បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបាន ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា បាន ទទួលនូវសិទ្ធិនិងសេរីភាពនៃការរស់រានមានជីវិតពេញលេញ។ ស្ថិតក្រោមគោលនយោ បាយឈ្នះ ឈ្នះ នាចុង ឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជាបានទទួលនូវសុខសន្តិភាព ស្ថិរភាពនិងការឯកភាពជាតិពាសពេញផ្ទៃប្រទេស ជាមួយនឹងការអភិវឌ្ឍលើគ្រប់វិស័យ។

ទន្ទឹមនឹងនោះ កម្មវិធីបោសសម្អាតមីនមនុស្សធម៌ ត្រូវបានចាត់ទុកជាកម្លាំងចលករមួយយ៉ាងសំខាន់ នាំមកនូវកិច្ចគាំពារ ការការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជន និងប្រទេសជាតិ។ កម្ពុជា បានធ្វើដំណើរឆ្ពោះទៅមុខ ប្រកបដោយជោគជ័យគួរជាទីមោទន ដោយប្រជាជនកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានទទួលស្គាល់ អបអរសាទរ និងជួយគាំទ្រដល់វិស័យសកម្មភាពមីន ដើម្បីឱ្យកម្ពុជារួចចាកផុតទុក្ខ ពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាបន្តបន្ទាប់។

សម្តេចតេជោ បានមានប្រសាសន៍ថា “ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមយកឱកាសនេះ អរគុណ និងវាយតម្លៃខ្ពស់ជូន ចំពោះដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌ទាំងអស់ ដែលបាននិងកំពុងផ្តល់វិភាគទានដ៏ថ្លៃថ្លា និងមានតម្លៃ បើគិតជា
ថវិកា ឧបករណ៍សម្ភារៈ និងការកសាងសមត្ថភាព សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានផ្តល់ភាពជាដៃគូយ៉ាងសំខាន់ ក្នុងការចូលរួមការងារថែរក្សាសន្តិភាព ការសង្គ្រោះជីវិត ការកាត់បន្ថយភាពក្រីក្រ និងការស្តារសេដ្ឋកិច្ច សង្គម”។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏សូមអរគុណដល់ប្រតិបត្តិការជាតិ អន្តរជាតិ ដែលបាននិងកំពុងប្រតិបត្តិការ បោស សម្អាតមីនលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ជាពិសេសជូនបងប្អូនអ្នកដោះមីនទាំងអស់ ដែលកំពុងបំពេញបេសកកម្មប្រកបដោយគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ក្នុងការរំដោះផ្ទៃដីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងចូលរួមដល់ការអភិវឌ្ឍជាតិ។

ជាថ្មីម្ដងទៀត សម្តេចសូមអំពាវនាវយ៉ាងទទូចដល់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត អង្គការសប្បុរសធម៌ ក៏ដូចជា វិស័យឯកជន បន្តការជួយគាំទ្រ ផ្ដល់កិច្ចសហការ និងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លា ជាមួយអាជ្ញាធរមីនដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើវិស័យមីន ដើម្បីឱ្យកម្ពុជា បានរួចផុតពីការគំ.រាមកំ.ហែងដោយសារគ្រាប់មីន ត្រឹមឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែង នៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥។

យើងទាំងអស់គ្នា បានចាប់ផ្តើមរួមគ្នា ហើយយើងនឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

spot_img
×