Saturday, January 22, 2022

នារីម្នាក់ បើករថយន្តព្រូស ទៅបុ.កម៉ូតូរួចបន្តទៅបុ.ករះ ចូលការ៉ាស់លក់រថយន្ត

ភ្នំពេញ ÷ នារីម្នាក់បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ក្នុងល្បឿនមិនប្រយ័ត្ន បានជ្រុលទៅបុ.កម៉ូតូជិះបត់ឆ្លងផ្លូវ រួចបន្តទៅបុ.ករះចូលការ៉ាស់រថយន្តបណ្តាលឲ្យរងការខូចខាត របង៥ផ្ទាំង រថយន្ត៣គ្រឿង និងម៉ូតូ១គ្រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញនារីម្នាក់ បានបើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2BA-5467 បើកបរតាមបណ្ដោយផ្លូវ ២០០៤ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ កែងនឹងផ្លូវដួងងៀប បានជ្រុលទៅបុ.កម៉ូតូឌ្រីមសង់មួយគ្រឿងទៀត ជិះបត់ឆ្លងផ្លូវរងការខូចខាតធ្ងន់ធ្ងរ រួចបន្តល្បឿនទៅបុ.ករះចូលការ៉ាស់លក់រថយន្ត បណ្តាលឲ្យរងការខូចខាត របង៥ផ្ទាំង បង្គោលស្លាកសញ្ញាមួយដើម និងរថយន្ត៣គ្រឿង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ រងការខូចខាតសម្ភារះផ្ទាល់ខ្លួន និងរថយន្តរងគ្រោះតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត