Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់​រថយន្ត​ទើប​ទិញ បុរស​ចិន​ម្នាក់​ភ័យ​ស្លន់ស្លោរ ប្រញាប់រ​ត់​ទៅ​ប្តឹង​ប៉ូលិស ពេល​រក​ឃើញ “​ចោរ​” ពិតជា​… ហួសចិត្ត​ (Video inside)

spot_img

​បុរស​ត្រកូល Huang ពិតជា​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង ពេល​ដែល​ឃើញ​រថយន្ត​និង​លុយ​ដែល​ទុក​ក្នុងនោះ ៥.០០០​យាន់ ស្រាប់តែ​បាត់ ក្នុងពេល​ដែល​គាត់​ប្រាកដ​ក្នុង​ចិត្តបាន​ចាក់សោរ រួច​ទុក​នៅ​ពីមុខ​ហាង​ទំនើប​មួយ​យ៉ាង​ពិតប្រាកដ ។​

​លោក Huang បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ថា លោក​បាន​ចូល​ទិញ​ទំនិញ​ប្រមាណ ៣០​នាទី​ប៉ុណ្ណោះ ហើយ​ស្រាប់តែ​ចេញ​មក​វិញ រថយន្ត​ដែល​លោក​ប្រាកដថា បាន​ចាក់សោរ​ស្រួលបួល​ហើយ​នោះ បាត់​ស្រមោល​ឈឹង លើសពីនេះ​លោក​ប្រាប់ថា​នៅ​មាន​លុយ ៥.០០០​យាន់​ទៀត​ទុក​នៅ​ក្នុង​នោះ​។ ភ្លាមៗ​នោះ ដើម្បី​រក​តម្រុយ​រថយន្ត​ត្រូវ​លួច​បាត់​តាម​ពាក្យបណ្តឹង​ប៉ូលិស​ក៏​បើក​ពិនិត្យមើល​កាមេរ៉ា​សុវត្ថិភាព​របស់​ហាង​ទំនិញ​នោះ ។ ពួកគេ​ពិតជា​ស្រឡាំងកាំង​ខណៈ​ពេល​រក​ឃើញ​ជន​លួច​រថយន្ត​គឺ​ជា​…​ខ្យល់ ។​

​តាមពិត​ទៅ​លោក Huang ពិតជា​បាន​ចាក់សោរ​ត្រឹមត្រូវ​មែន ប៉ុន្តែ​លោក​បាន​ភ្លេច​ទាញ​ហ្វ្រាំងដៃ ។ ពេលនោះ​មាន​ខ្យល់​ខ្លាំង ហើយ​វា​ក៏​ច្រាន​រថយន្ត​នោះ​ឃ្លាត​ពី​កន្លែង​ដើម​ប្រមាណ ៥០​ម៉ែត្រ ជាប់គាំង​ក្នុង​គម្លាត​របស់​ទីលាន​ចត​រថយន្ត ហើយ​យន្ត​អ្នក​ដ៏ទៃទៀត បន្ត​មក​ចត​បាំង​ជិត ទើប​លោក​រក​មិនឃើញ​។​

​ពិត​ជា​សំណាងល្អ​ដែរ តាមផ្លូវ​ចលនា​ខ្យល់​រុញច្រាន​ពី​កន្លែង​ចត​រថយន្ត​នោះ​វា​ពុំ​បាន​បង្ក​អន្តរាយ​អ្វី​ទាំងអស់ ពុំនោះសោត​ប្រាកដជា​ត្រូវ​ប៉ូលិស​ដែល​លោក​ប្តឹង​ធ្វើ​ការផាកពិន័យ សង​ការខូចខាត​ជាក់​ជាពុំខាន ។​

spot_img
×