Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូរ្យ អេណា ក្តាប់ឱកាសថ្មី ក្នុងតំណែង Mrs.UN Asia Pacific 2022

spot_img

ភ្នំពេញ ៖ អតីតតារាបង្ហាញម៉ូតនាង សូរ្យ អេណា ត្រូវបានជ្រើសរើសជាតំណាងប្រទេសកម្ពុជា ចូលរួមក្នុងកម្មវិធី Mrs. UN Asia Pacific 2022 ដែលនឹងរៀបចំឡើងនៅប្រទេស សឹង្ហបុរី នៅឆ្នាំ ២០២២ ។

បើទោះបីបានសាងគ្រួសារ និងបានចេញទៅរស់នៅបរទេស អស់ពេលប៉ុន្មានឆ្នាំនេះក៏ដោយ ប៉ុន្តែ សូរ្យ អេណា នៅតែទទួលបានទំនុកចិត្តពីអ្នករៀបចំកម្មវិធី នៅក្នុងការជ្រើសរើសឲ្យចូលរួមនៅក្នុងកម្មវិធីខាងលើនេះ។

សូរ្យ អេណា ពិតជារីករាយខ្លាំងណាស់នៅពេលដែលត្រូវបានជ្រើសរើសតំណាង កម្ពុជា ចូលរួមកម្មវិធី Mrs. UN Asia Pacific 2022 ខយៈពេលនាងខំប្រឹងហ្វឹកហាត់ ដើម្បីត្រៀមខ្លួនទៅកាន់កម្មវិធី Mrs. UN Asia Pacific 2022 គ្រោងនឹងរៀបចំឡើងនៅក្នុងខែ កញ្ញា ឆ្នាំ ២០២២ នៅប្រទេស សឹង្ហបុរី ដែលមានបេក្ខនារីជុំវិញពិភពលោកចូលរួមប្រកួត ។

គួរបញ្ជាក់ថា សូរ្យ អេណា ជាអតីតបង្ហាញម៉ូដដ៏ល្បីមួយរូបដែលមានឈ្មោះល្បីនៅក្នុងវិថីសិល្បៈតាំងពីឆ្នាំ ២០០៩ នាងធ្លាប់ប្រកួតនៅក្នុងកម្មវិធីធំៗជាច្រើន ទាំងក្នុងនិងក្រៅប្រទេស។
បើតាមប្រវត្តិក្នុងសិល្បៈកន្លងមក សូរ្យ អេណា So

  • ឆ្នាំ2011 ក្លាយជាតារាបង្ហញម៉ូតប្រចាំក្រុមហ៊ុន Sun Super Model Cambodia.
  • ឆ្នាំ2013 ជាប់ជ័យលាភីលេខ1 ក្នុងកម្មវិធី ASNI
  • ឆ្នាំ2013 ជាប់ជ័យលាភីលេខ1 កម្មវិធីប្រកួតសម្រស់ Miss Tourism Queen Cambodia រួចបន្តទៅប្រកួត Miss Tourism Queen International 20213 នៅទីក្រុងសៀងហៃ ប្រទេសចិន ជាមួយបេក្ខភាពមកពី38ប្រទេស
  • ឆ្នាំ2014 ជាប់ជ័យលាភីលេខ២ ក្នុងកម្មវិធីប្រកួតសម្រស់ Miss Tourism International Cambodia រួចបន្តទៅប្រកួតនៅកម្មវិធី Miss Tourism International 2014 នៅប្រទេសម៉ាឡេស៊ី ជាមួយបេក្ខភាពមកពី 65ប្រទេស
  • ឆ្នាំ2015 ជាប់Top6 ក្នុងកម្មវិធីប្រកួតសម្រស់ Miss Southeast Asia 2015 នៅទីក្រុងបាងកក ប្រទេសថៃ ដែលមានបេក្ខភាពចូលរួម២០ប្រទេស
  • ឆ្នាំ 2015 ទទួលបានមេដាយមាស ក្នុងកម្មវិធី Luxury Brand Awards នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលមានបេក្ខភាពចូលរួម ៣០ប្រទេស
  • ឆ្នាំ 2015 ចូលរួមប្រកួតសម្រស់ក្នុងកម្មវិធី Miss Charity Queen 2015 នៅទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់
  • ឆ្នាំ 2016 ជាប់Top20 កម្មវិធីប្រកួតសម្រស់ Miss Global 2016 នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន
  • ឆ្នាំ 2017 បើកដំណើរការក្រុមហ៊ុនបង្រៀនបង្ហាញម៉ូត New Face Cambodia ដោយបានបញ្ជូនតារាបង្ហាញម៉ូតចូលរួមប្រកួតនៅក្រៅប្រទេស សរុបចំនួន១០ប្រទេស
  • ឆ្នាំ 2017 ទទួលបានពាន Model Star Award តំណាងប្រទេសកម្ពុជា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
  • ឆ្នាំ 2017 ជាគណ:កម្មការ ក្នុងកម្មវិធីប្រកួតសម្រស់ Miss Cambodia 2017
  • ឆ្នាំ 2017 ជាគណ:កម្មការ ក្នុងកម្មវិធីប្រកួតសម្រស់ Miss Global 2017
  • ឆ្នាំ 2018 ដើរបង្ហាញម៉ូតក្នុងកម្មវីធី Winter Olympic Games នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
  • ឆ្នាំ 2018 ជាគណ:កម្មការ ក្នុងកម្មវិធី Miss Cosmo World 2018 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេសី
  • ឆ្នាំ 2019 រៀបការជាមួយជាជនជាតិហូឡង់ ហើយសព្វថ្ងៃមានកូនស្រីចំនួន២នាក់
  • ឆ្នាំ 2019 ជាគណ:កម្មការ ក្នុងកម្មវិធី ABC Lions of Fashion
  • ឆ្នាំ 2020 នាំចូលផលិតផលថែរក្សាររាង SE Slimming Oil
  • ឆ្នាំ 2021 ជាគណ:កម្មការ (online) ក្នុងកម្មវិធី CIM Star Photo Contest Season 1។
    ក្រៅពីការងារសិល្ប: អ្នកនាង សូរ្យ អេនណា តែងតែចូលរួមការងារជួយសង្គមជាច្រើន៕រក្សាសិទ្ធិដោយ ៖ សំណង SV
spot_img
×