Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយមហាជន ព្រលះ​ឲ្យ​ធ្ងន់ៗ ហាក់​ដឹង​កំហុស ក៏​បាន​ចេញ​មុខ Live សុំ​ទោស​ខាង​ប្រុស ទាំង​ទឹក​ភ្នែក​ទឹក​សំបោរ ស្ទើរ​កើត​រោគចិត្ត

spot_img

ប្រិយមិត្តបានជ្រាបច្រើនហើយ ចំពោះរឿងរ៉ាវបែកបាក់ជីវិតគូសង្សារ ផ្ទុះការភ្ញាក់ផ្អើលឡើងកក្រើកបណ្តាញសង្គម រវាងបុរសម្នាក់ និងជានារីម្នាក់ ជាអ្នករកស៊ីលក់ខោអាវអនឡាញដ៏ជោគជ័យ ដែលអ្នកទាំងពីរបានស្រឡាញ់យ៉ាងស្អិតរមូតប្រៀបដូចប្តីប្រពន្ធ អស់រយៈពេលជិត​៥ឆ្នាំ ប៉ុន្តែ ចុងក្រោយ បែរជាខាងស្រីទៅស្រវ៉ាចាប់យកអ្នកថ្មីជាគ្រូជោគជ័យឈ្មោះ ប៊ុន ផាក ដែលកំពុងជួបរឿងធំត្រូវតុលាការកោះហៅ ព្រោះបានតាំងខ្លួនជាមេធាវី ការពារក្តីឲ្យស្រីស្នេហ៍ ដែលជាសង្សាររបស់គេ។

តែទោះយ៉ាងណា ក្រោយស្រីស្អាតរូបនេះ បានចេញមុខ Live បកស្រាយ ថាខ្លួនពិតជាគ្មានចិត្តស្រឡាញ់ទាល់តែសោះ តែបង្ខំចិត្តរួមរស់ក្នុងដំបូលជាមួយគ្នាអស់រយៈពេលជិត ៥ ឆ្នាំ ប៉ុន្តែ បើក្រឡេកមើលរូបថតអនុស្សាវរីយ៍ពិតជាស្រឡាញ់គ្នាខ្លាំងផ្ទុយស្រឡះ និងក៏អះអាងថា ម្តងបែកគ្នាតាំងពី៦ខែមុន តែឥឡូវនេះ បែរជាមកនិយាយបែកគ្នាត្រឹម២ខែវិញ ជាហេតុធ្វើឲ្យមហាជនហួសចិត្តកាន់តែខ្លាំង ដោយមិនដឹងថា នាងត្រូវថ្នាំរណ្តំមន្តអាគមន៍គ្រូជោគជ័យ ដល់កម្រិតណានោះទេ។

ដោយឡែក ថ្មីៗនេះ ក្រោយពីមតិមហាជនផ្ទុះការរិះគន់យ៉ាងចាស់ៗដៃ ព្រោះតែសម្តីបកស្រាយហាក់វ៉ល់ៗ រៀបរាប់ពីការបែកបាក់គ្មានហេតុផលច្បាស់លាស់ និងសូម្បីតែមិនដឹងថាខ្លួនឯងអស់ក្តីស្រឡាញ់តាំងពីពេលណាមក នៅពេលនេះ នារីរូបនេះ បានចេញមុខ Live វីដេអូជាលើកចុងក្រោយ សុំទោសទាំងទឹកភ្នែកទឹកសំបោរ ទៅកាន់ខាងប្រុសជាអតីតគូស្នេហ៍ និងក៏ដូចឪពុកម្តាយ សាច់ញាតិខាងប្រុសទាំងអស់ ដែលបានដឹងឮពីចំណងស្នេហ៍របស់ពួកគេប្រៀបដូចប្តីប្រពន្ធ។

ក្នុងនោះ នារីរូបនេះក្រោយមហាជនបានព្រលះឲ្យធ្ងន់ៗ ហើយបានដឹងពីកំហុសរបស់ខ្លួន ក៏បាននិយាយសុំទោសទៅខាងប្រុសថា៖ ឲ្យខ្ញុំសុំទោស ចំពោះពាក្យថា មិនបានស្រឡាញ់សោះរហូតមកទល់៤ឆ្នាំ ប៉ុន្តែ ខ្លួនពិតជាពុំបានដឹងថាខ្លួនឯងអស់ក្តីស្រឡាញ់តាំងពីពេលណា ឬក៏រងសម្ពាធតាំងពីពេលណា។ រីឯកំហុសមួយទៀត ពាក្យដែលអត់គួរនិយាយថា កន្លងមក ចាត់ទុកគាត់ត្រឹមជាបុគ្គលិកប៉ុណ្ណោះ និងកំហុសដ៏ធំមួយទៀត គឺទើបតែបែកគ្នា២ខែ ក៏សម្រេចចិត្តទៅមានអ្នកថ្មី ទាំងដែលអត់ទាន់ផ្តាច់ទំនាក់ទំនងគ្នាច្បាស់លាស់ គ្រាន់តែប្រាប់ទៅគាត់ៗ មិនទាន់រឹងមាំផ្លូវចិត្ត យើងក៏ដើរចេញពីគាត់។

ជាមួយគ្នានោះផងដែរ នាងក៏បានសុំចិត្តខាងប្រុស ដោះលែងរូបនាងទៅ កុំនៅចងកម្មចងពាយនាងទៀតអី ព្រោះអ្វីៗមិនអាចវិលត្រឡប់ដូចមុនទៀតបានទេ និងក៏បានបញ្ជាក់ចុងក្រោយថា គ្មានមនុស្សស្រីណាចង់ចាកចេញពីមនុស្សដែលខ្លួនស្រឡាញ់ ហើយរួមរស់នៅជាមួយគ្នាបានយួរបែបនេះទេ ប៉ុន្តែ ត្រូវចាំថា មនុស្សស្រីបើគេមិនពិបាកក្នុងខ្លួនមិនអាចស៊ូទ្រាំតទៅទៀតបាន គេមិនចាកចេញទៅទេ។ តែទោះយ៉ាងណា យើងក៏មិនដឹងថានាងរងសម្ពាធពីខាងប្រុសដោយសាររឿងអ្វីខ្លះឲ្យប្រាកដនោះទេ ខណៈស្រវ៉ាប្រុសថ្មីទាំងខ្លួនមិនទាន់បញ្ចប់ទំនាក់ទំនងជាមួយអតីតច្បាស់លាស់ ឬមួយក៏ត្រូវថ្នាំសណ្តំមន្តអាគគ្រូជោគជ័យ ប៊ុន ផាក ខ្លាំងពេក ទើបបានជានាងលែងដឹងសូម្បីខ្លួនឯងអស់ក្តីស្រឡាញ់ពីមនុស្សប្រុសប្រៀបដូចប្តីតាំងពីពេលណា បែបនេះ!!៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×