Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះធុងហ្គាស ឆេះយានដ្ឋានជួសជុលរថយន្តមួយ បណ្តាលឲ្យបុរសម្នាក់រងរបួស

spot_img

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១និង៣៥នាទី មានករណីគ្រោះអគ្គិភ័យឆាបឆេះយានដ្ឋានជួសជុលរថយន្ត មួយដែលបានកើតឡើង ដែលស្ថិតនៅចំណុចផ្លូវសម្តេច ជា ស៉ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់បន្ទប់ចំនួន ១បន្ទប់ និងសម្ភារៈប្រ;ប្រាស់អស់ទាំងស្រុងផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ វ៉ា សុភា ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការផ្ទុះហ្គាស ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យឆាបឆេះ ដែកប្រក់ស័ង្កសី ទំហំ (២ម៉ែត្រ គុណ ២ម៉ែត្រ ) អស់ទាំងស្រុង រួចសម្ភារៈប្រើប្រាស់អស់ទាំងស្រុង ហើយពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះករណីគ្រោះអគ្គិភ័យនេះ បានបណ្តាលឲ្យមនុស្សម្នាក់បានរងរបួស ត្រូវយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យើង បានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១១និង៥០នាទីនាថ្ងៃដដែល៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×