Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤នាក់ស្លា.ប់ និងរងរបួស៧នាក់ ក្នុងហេតុការណ៍ រថយន្តស្ទូចដឹកគ្រឿងសំណង់ បុ.កជាមួយ រថយន្តតួរីស

spot_img

កំពត ៖ មនុស្ស៤នាក់ស្លា.ប់ និងរងរបួស៧នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍រថយន្តស្ទូចដឹកគ្រឿងសំណង់បែកកង់មុខ ផ្នែកខាងឆ្វេងបានទាញចង្កូតទៅបានបុ.កជាមួយ រថយន្តតួរីសប្រភេទ១២កៅអីលើផ្លូវជាតិលេខ៣ ស្ថិតក្នុង ភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខែត្រកំពត នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២១។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា រថយន្តស្ទូចដឹកគ្រឿងសំណង់បានបុ.កជាមួយ រថយន្តតួរីសប្រភេទ១២កៅអី។ មុនពេលកើតហេតុគេឃើញរថយន្តស្ទូចធុនធំ ធ្វើដំណើរមកពីទិសខាងលិច ក្នុងល្បឿនលឿន ផ្ទុះកង់មុខរេចង្កូតទៅបុ.ករថយន្តដឹកអ្នក ដំណើរពេញទំហឹង ធ្លាក់ពីផ្លូវជាតិទាំងពីរគ្រឿង។

ភ្លាមៗនោះ អ្នកបើករថយន្តធុនធំ បានរត់គេចខ្លួនបាត់។ ចំណែកអ្នកដំណើរក្នុងរថយន្តតួរីស១២កៅអី មានទាំង ក្មេងតូចៗមនុស្សចាស់ប្រុសស្រី បានកៀបជាប់ ត្រូវបានពលរដ្ឋនាំគា្នចូលទៅគាស់យកជនរងគ្រោះ ចេញពីរថយន្ត ស្រាប់តែឃើញមនុស្សស្លា.ប់៤នាក់ និងរបួស៧នាក់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img