Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើបបាន​ងារ​ជា​ឧកញ៉ា​ថ្មីៗ ឧកញ៉ា ហួរ ចំរើន ផ្ទុះអាវុធ​កក្រើក​ក្នុង​បរិវេណ​ផ្ទះ សង្ស័យ​បាញ់​គំរាម​ប្រពន្ធ​

spot_img

​ភ្នំពេញ ៖ មានការ​រិះគន់​ជាច្រើន​ពី​ប្រជាពលរដ្ឋ​ថា លោក​ឧកញ៉ា ហួរ ចំរើន ទើបតែ​ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​មាន​ងារ​ជា​ឧកញ៉ា​ទាំង​រូបលោក និង​ភរិយា ក៏បាន​ទាញ​កាំភ្លើង​បាញ់​លេង​នៅ​ភូមិគ្រឹះ​របស់លោក​ឧកញ៉ា​យ៉ាង​រំភើយ​។​

លោកឧញ៉ា ហួរ ចំរើន និងភរិយា

​នៅ​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨​នេះ មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ ស្ថិតនៅ​បរិវេណ​ផ្ទះ​ឧកញ៉ា ហួរ ចំរើន ទីតាំង​ភូមិ​រកា សង្កាត់​ព្រៃ​ស ដែល​ករណីនេះ​សង្ស័យ​ជម្លោះ​គ្រួសារ​ឬ​អាច​ការបាញ់​គំរាម​ប្រពន្ធ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា “​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយរូប​គឺ លោក​ឧត្ដមសេនីយ៍ឯក ហូ ចំរើន ដែល​ព្រះមហាក្សត្រ​ទើបនឹង​តែងតាំង​ជា​ឧកញ៉ា មិន​ដល់ ១០ ថ្ងៃ​ផង បាន​បាញ់បោះ​អាណាធិបតេយ្យ ៦-៧ គ្រាប់ នៅ​ភូមិគ្រឹះ​របស់ខ្លួន​ស្ថិតនៅក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ហេតុការណ៍​បានកើត​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី​២១ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥:៣៥​នាទី នៅ​ចំណុច​ផ្ទះ​វីឡា​គ្មាន​លេខ ស្ថិតក្នុង​ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជនបង្ករ​គឺ​លោក​ឧត្ដមសេនីយ៍ឯក ហូ ចំរើន ភេទ​ប្រុស អាយុ​៣៨ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ មុខរបរ យោធា ។​

​ជនរងគ្រោះ​មានឈ្មោះ ១-​យិន គារ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​ទី​តាំ​កើតហេតុ​ខាងលើ ២-​ផន ទៀង ភេទ​ស្រី អាយុ​៥១​ឆ្នាំ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ ៣-​គារ សុខ​គាង ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ ។ មូលហេតុ​ទំនាស់​ក្នុង​គ្រួសារ ហើយ​ក្នុងករណីនេះ​មិន​បណ្តាល​ឲ្យ​ជនរងគ្រោះ​ខាងលើ​រង​បួស​ឬ​បាត់បង​ជីវិត​ឡើយ ក្រោយមកទៀត​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ “​។​

​ភាព​ភ្ញាក់ផ្អើល​មួយ បាន​កើតមានឡើង ខណៈ​គេ​បានឮ​ស្នូរ​កាំភ្លើង បាន​ផ្ទុះ​ចេញពី​ក្នុងផ្ទះ​របស់លោក​ឧកញ៉ា ហួរ ចំរើន​។ ក្រោយ​កើតហេតុ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ដោយមាន​ការសហការ​គ្នា​រវាង​មន្ត្រីប៉ូលិស​និង​កងរាជអាវុធហត្ថ​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ដើម្បី​សួរនាំ​និង​ធ្វើ​កំណត់ហេតុ​។ គិត​មកដល់​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នេះ កម្លាំង​កំពុង​ឡោមព័ទ្ធ​ទីតាំង​កើតហេតុ​នៅឡើយ ដើម្បី​រង់ចាំ​បញ្ជាក់​ពី​ថ្នាក់លើ។​

​បើ​យោងតាម​ប្រភព​បាន​រាយការណ៍​ថា ចំពោះ​ករណី​នៃ​ការផ្ទុះអាវុធ​នេះ​គឺ​បង្កឡើង​ដោយ​លោក​ឧកញ៉ា ហួរ ចំរើន បំណង​បាន​បាញ់​គំរាម​ប្រពន្ធ និង​ម្តាយក្មេក​។ ខណៈ​មានការ​លើកឡើងថា​កើតចេញពី​ជម្លោះ​នៅក្នុង​គ្រួសារ​ទើបបានជា​ឧកញ៉ា ហួរ ចំរើន សម្រេចចិត្ត​បាញ់បោះ​ជាការ​សប្បាយ​ដើម្បី​គំរាម​ប្រពន្ធ និង​ម្តាយក្មេក​។ ពិសេស​ចង់​អួតថា​កាំភ្លើង​របស់ខ្លួន​អាចមាន​ប្រសិទ្ធភាព​សម្លាប់​មនុស្ស​បាន​។​

​មានការ​រិះគន់​ជាច្រើន​ពី​ប្រជាពលរដ្ឋ​ថា លោក​ឧកញ៉ា ហួរ ចំរើន ទើបតែ​ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​មាន​ងារ​ជា​ឧកញ៉ា​ទាំង​រូបលោក និង​ភរិយា ឈ្មោះ គារ សុខ​គាង កាលពី​ថ្ងៃទី​១២​ខែមេសា ប៉ុន្តែ​បែរជា​មក​ប្រព្រឹត្ត​ទង្វើ​បំពុលសង្គម​យ៉ាង​ដូច្នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

ផ្ទះវីឡា និងឡានទំនើបៗរបស់ឧកញ៉ា ហួរ ចំរើន ទីតាំង​ភូមិ​រកា សង្កាត់​ព្រៃ​ស ។

spot_img
×