Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំបន្ទោសកម្ពុជារឿងរ៉ូប ព្រោះពេលនេះ យើងសាងបានភាពភ្ញាក់ផ្អើលហក់ដល់Top 10

spot_img

ភ្នំពេញ ៖ ការប្រកួតMiss Grand International 2021 បានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២១ នាទីក្រុងបាងកកប្រទេសថៃ។ ឆាកប្រយុទ្ធមួយនេះ បង្កបានភាពរំជើបរំជួល បំផុតព្រោះ មានការតាមដាន និង អ៊ុតមើលសមត្ថភាព របស់ស្រីស្អាតតំណាងប្រទេសមួយ ស្ទើរមិនដាក់ភ្នែក។ ជាមោទនភាព ក្រោមការខិតខំយ៉ាង អស់ពីកម្លាំងកាយចិត្ត របស់នាងកញ្ញា ប៉ូគីមថេង សុតធីតា នាងសាងប្រវត្តិសាស្ត្របានហើយ គឺឡើងដល់វគ្គ១០ប្រទេសចុងក្រោយ ក្រោយពីបានឈ្នះ សំឡេងបោះឆ្នោត ជាប់កញ្ញាឯកប្រជាប្រិយ។

មានការកើតទុក្ខ មិនសុខចិត្តដោយសារដំណាក់កាល ចូលជុំ១០រូប ដែលហ្វេនៗ កម្ពុជាស្រមៃ ចង់ឃើញរាប់ឆ្នាំនោះ បែរជាផ្ទុះការចម្រូងចម្រាស់រឿង បវរកញ្ញាកម្ពុជាស្លៀករ៉ូបមិនស្អាត ដែលខ្លះថាជាការបង្អាប់តម្លៃខ្លួនឯង។ លើសពីនេះមាន បុគ្គលខ្លះវា.យប្រ.ហាររ៉ូបខ្មែរថា ស្រែអន់គួរឲ្យអាម៉ាស់អត់មើលគេ មើលលើឆាកសុទ្ធតែថប់ ដើមទ្រូង។

យ៉ាងណា ក៏មានអ្នកគាំទ្រខ្លះលើកទឹកចិត្តដល់ម្ចាស់រ៉ូបដែល បានខិតខំច្នៃយ៉ាងប្រណិត ឲ្យទាន់សភាពការ ហើយមិនត្រូវបាក់ទឹកចិត្តនោះទេ ព្រោះការគូរច្នៃនេះ សុទ្ធតែមានវត្ថុបំណងរៀងៗខ្លួន មិនមែនលេងៗមិនគិតពីជាតិ ឬយកមកលេងសើចទេ។ មតិខ្លះបាននិយាយទៀតថា ទោះបីមិនបានចូលTop 5 តែយើងមានមោទភាពណាស់ដែលខ្មែរ អាចធ្វើបានចង់ប្រាប់ថារ៉ូបនេះស្អាតខ្លាំងណាស់ រ៉ូបដែល បង្ហាញប្លែកពីប្រទេសដ៍ទៃ ដងខ្លួនដូចស្រការនាគ ឌិនអង្គាំដោយដៃ ។ ជាការច្នៃយ៉ាងសម្រិតសម្រាំងយកចិត្តទុកដាក់ ឲ្យគេដឹងថា នេះហើយគឺកម្ពុជា ។

សូមស្វែងយល់អំពីចំណុចនេះ ហើយឈប់បន្ទោសគ្នាឯងទៅ ។ ត្រូវយកបទពិសោធន៍ឆ្លងកាត់ មកអភិវឌ្ឍវិស័យ បវរកញ្ញាខ្មែរយើងឲ្យល្អទៀត ព្រោះដំណាក់កាលនេះខ្មែរអាចសាងភាពលេចធ្លោ ឲ្យពិភពលោកស្គាល់ហើយ។ ខុសពីមុនៗឡើងទៅ គ្រាន់ជាការលម្អរឆាករកការគាំទ្រគ្មាន តំណែងអ្វីក៏អត់ អ្នកប្រឡងវិញ មិនសូវឃើញមានការលើកទឹកចិត្ត គួរអាណិតគ្នាមុនៗទើបត្រូវ។

យ៉ាងណាមិញ ម្ចាស់មកុដឆ្នាំនេះ បានទៅលើបវរកញ្ញា ប្រទេសវៀតណាម លេខ២ បវរកញ្ញា អេក្ខាឌ័រ លេខ៣ បវរកញ្ញាប្រេស៊ីល លេខ៤ បវរកញ្ញា ប៉រតូរីកូ និងលេខ៥ ស្រីស្អាតតូចច្រឡឹង មកពីប្រទេសអាហ្វ្រិចខាងត្បូង។ អ្វីដែលគេសម្គាល់ប្រទេសដែលល្បីបវរកញ្ញា មានសម្រស់ និងសមត្ថភាព ដូចជាថៃ ហ្វីលីពីន និង អាមេរិក បែរជាអត់ឃើញឡើងចូលតារាTop ២៥ទៅវិញ នេះជារឿងមួយ ហើយរំភើបបំផុតដែលខ្មែរយើងបែរជាលូតទៅមុខ បង្ហាញខ្លួនចូលវគ្គបន្តបន្ទាប់រហូត ។ ទើបអាចនិយាយបានថា នារីកម្ពុជា ឥឡូវពូកែ ហើយហ្មត់ចត់ជាមួយការងារធំៗ ដោយស្មារតីទទួលខុសត្រូវ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×