Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដំរី​​​​​ឈ្មោល​​​​១ក្បាល​ ​នៅ​ខេត្ត​មណ្ឌលគិរី​ ​អាច​​ស្លាប់​​ដោយ​​សារ​​ម្ចាស់​​បង្អត់​​អាហារ​​ពេល​ចុះ​ប្រេងយូរ​ថ្ងៃ​​ពេក​

spot_img

ខេត្ត​មណ្ឌលគិរី៖ សត្វដំរី​ ​ដែលចុះប្រេង​​ជិត ១ខែកន្លងទៅនេះ ​បច្ចុប្បន្ន​​កំពុង​ប្រឈម​បាត់បង់​ជីវិត​ ដោយ​សារ​តែម្ចាស់បង្អត់​អាហារ​យូរថ្ងៃពេក​​​​​ពេល​​ចុះ​ប្រេង។ 

អ្នកជំនាញនិយាយថា បើសត្វដំរីមួយក្បាលនេះត្រូវស្លាប់ពិតមែន គឺ​នៅខេត្តមណ្ឌលគិរី ទំនងជា​អាចមិនមាន​សត្វ​ដំរីឈ្មោល សម្រាប់បន្តពូជ​ជាបន្ត​ទៀត​ទេ ព្រោះដំរីឈ្មោល ដែល​នៅ​សេសសល់​​ចាស់ ឬមានអាយុច្រើន​​អស់​ទៅហើយ។

នាយក​អង្គ​ការ​សត្វ​ដំរីប្រចាំ ខេត្ត​មណ្ឌលគិរី លោក​ ឃុន​ ឌីយ៉ូន​ បានឲ្យដឹងថាសត្វដំរី​ឈ្មោល​ឈ្មោះ​ «បឹក គុក» (​ភាសារ​ព្នង​) ត្រូវម្ចាស់ចាប់ចង​កាល​​ពី​ជាង​ ១​ខែ​មុន ហើយ​ពេល​នេះ​​បាន​ដួលសន្លប់​ក្នុង​ល្បាប់​​កាល​ពីព្រឹក​ថ្ងៃទី​២១ ​ខែ​មេសា​ឆ្នាំ​២០១៨​

សត្វ​ដំរី​ឈ្មោល​មួយ​ក្បាល​នោះ ​ត្រូវ​ម្ចាស់​ចង​បង្អត់​អាហារ​នៅ​ចំណុច​អូរ​តេ ភូមិ​ពូ​តាំង ឃុំ​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​ខេត្ត​មណ្ឌលគិរី ដោយ​សារ​តែវា​ចុះ​ប្រេង ហើយ​ដើររាត​​ត្បាត​អុកឡុក​អ្នកភូមិ​។​

លោក ​ឃុន ឌីយ៉ូន​ បាន​បន្ត​ថា​ ពេលនេះ​ សត្វដំរី​ឈ្មោល​ ១​ក្បាល​ឈ្មោះ​ «​បឹក គុក»​ បាន​ដេក​ដួល​ក្រោក​មិន​រួចពីដីទេ ​ព្រោះ​តែ​កង្វះ​ចំណី​អាហារ។ លោក​​ថា ដំរី១ក្បាល​នេះ មានអាយុ ​៣៥​ឆ្នាំនេះ គឺជាដំរីក្មេងជាងគេ​ និង​ជាក្តីសង្ឃឹមឬអាច​​មាន​លទ្ធភាព​បន្តពូជ​ក្នុងចំណោម​ដំរី​សរុប​ទូទាំង​ខេត្ត​មណ្ឌលគិរី​ ​​មាន​ចំនួន ៤១ក្បាល។

ប្រធាន​អង្គការ​​ការ​​ពារ​សត្វ​ដំរី​លោក ឃុន ឌី​យ៉ូន បាន​ឲ្យដឹងទៀតថា ​បច្ចុប្បន្ននេះ ​សភាពជំងឺ របស់​សត្វដំរី​ឈ្មោល​មួយ​ក្បាល​នោះ មាន​​ភាព​​ធ្ងន់ធ្ងរ​ ហើយ​ទំនង​​ជាគ្មាន​សង្ឃឹម​រស់​នោះទេ​។​

ទោះជា​យ៉ាងណា​ម្ចាស់​ឈ្មោះ​ «ចុច ចេល» ជា​ជនជាតិដើមភាគតិច​ព្នង ក្រោយ​ពី​ដំរី​មាន​សភាព​បែប​នេះ ​បាន​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ និងស្នើ​ឲ្យ​ជួយ​​ក្នុងការ​ព្យាបាល​ជា​បន្ទាន់​ដែរ​។​

គួរ​រំលឹកថា​ ដំរីឈ្មោល​ឈ្មោះ «​បឹកគុក» ​ត្រូវបាន​មន្ត្រី​អង្គកា​រវាយ​អេត បាញ់​ថ្នាំ​ឲ្យ​សន្លប់​ ដើម្បី​បន្សាប​ការ​​​ចុះ​ប្រេង​ របស់សត្វ​ដំរី ១ក្បាល​នេះ ​កាលពី​ថ្ងៃ​​ទី​២៨​ ខែ​មីនា​២០១៨​​​ បន្ទាប់​ពី​សត្វដំរីឈ្មោះ ១ក្បាលនេះ​ បាន​រើ​ដាច់​ចំណង​ និង​បាន​ចូល​ទៅសំងំ​នៅក្នុងព្រៃ ត្រង់​​ចំណុចអូរ​តេ​ រយៈពេល​២​ថ្ងៃ​។ ប៉ុន្តែ​​ក្រោយ​មកក៏ត្រូវ​​​ចាប់បាន​​​វិញ ហើយ​ត្រូវ​ម្ចាស់​ចង​បង្អត់​អាហារ ដើម្បី​បន្សាប​ភាព​កាច​សាហាវ​ពេល​សត្វដំរី​ឈ្មោល ​១ក្បាលនេះ​​ចុះប្រេង​​ ដោយ៖ សមុទ្រឈើ​

   

spot_img
×