Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​រាជធានី ការពារ​រក្សា​សន្តិសុខ សុវត្ថិភាព​សាធារណៈ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

spot_img

​លោក អភិបាល​រាជធានី បាន​លើក​ឡាង​ថា បញ្ហា​សន្តិសុខ​គឺជា​អាទិភាព​ចម្បង និង​ជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ ដូច្នេះ ដើម្បី ឲ្យ​ព្រះរាជ​ពិធីបុណ្យ​អុំទូករ​យៈ​ពេល​៣​ថ្ងៃនេះ ទទួលបាន​ភាព​សម្បាយ​រីករាយ និង​មាន​ភាពកក់ក្តៅ​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចូល​ទស្សនា ក្នុង​ព្រះ​រាជពិធី​នេះ បាន​សុខសាន្ត យើង​ត្រូវ​រួមសហការ​គ្នា ការពារ សន្តិសុខ​ជូន​ព្រះរាជ​ពិធី​នេះ​ឲ្យ​បានល្អ​។

​ករណីនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រគល់​ម៉ូតូ​១៦៥​គ្រឿង និង​រថយន្តស្ទូច​ពីរ​គ្រឿង ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១២ និង​ប៉ុ​ស្តិ៏​នគរបាល​ទាំង​១០៥ ដើម្បី រក្សា​សន្តិសុខ ស​វត្ថិ​ភាព​សាធារណៈ ក្នុង​ព្រះរាជ​ពិ​ធិ​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អក​អុំ​បុក​នាម​ពេល​ខាង​មុននេះ និង​សម្រាប់​ទុក​ការពារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។​

ក្នុង​ពិធី​ប្រគល់​ម៉ូតូ​ចំនួន​១៦៥​គ្រឿង និង​រថយន្ត​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៣០ តុលា នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា ដើម្បី រក្សាបាន នូវ​សុវត្ថិភាព​សាធារណៈ ការពារ​សន្តិសុខ ក្នុង​ព្រះរាជ​ពិ​ធិ​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ អក​អុំ​បុក​ខាង​មុននេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រគល់​ម៉ូតូ​ជូន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ១៦៥​គ្រឿង និង​រថយន្ត​ស្ទួ​ច​បន្ថែម​ពីរ​គ្រឿង​ទៀត ដើម្បី ការពារ​សុវត្ថិភាព​ជូន​ប្រជ​ពលរដ្ឋ​ដែល​មក​ទស្សនា​កំសាន្ត​នៅក្នុង​ព្រះរាជ​ពិ​ធិ​បុណ្យអុំទូក​រយៈពេល​៣​ថ្ងៃនេះ​។

​លោក អភិបាល ក៏បាន​ផ្តាំផ្ញើ​ផងដែរ ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ក្រៅពី​កម្លាំង​ការពារ​ក្នុង​ព្រះរាជ​ពិ​ធិ​បុណ្យ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ពី​បញ្ហា​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុ​វត្តិភាព ពិសេស​អំពើ​លួច​ឆក់​ប្លន់​នៅតាម​មូលដ្ឋាន​ភូមិ សង្កាត់ ពិសេស បញ្ហា​អគ្គីភ័យ ត្រូវដាក់​វេន​ផ្លាស់ប្តូរ​គ្នា​ប្រចាំការ​២៤ ម៉ោង​លើ​២៤​ម៉ោង ដើម្បី ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​សុវត្ថិភាព​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដាច់ខាត ។​

​លោក​បន្តថា “​ថ្ងៃនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រគល់​ម៉ូតូ​ចំនួន​១៦៥​គ្រឿង ក្នុងនោះ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១២​ក្នុង មួយ​ខណ្ឌ មាន​ចំនួន​៤​គ្រឿង និង​ប៉ុ​ស្តិ៏​នគរបាល​រដ្ឋបាល​សង្កា​ត់​១០៥​ប៉ុ​ស្តិ៏ ក្នុង​មួយ​ប៉ុស្តិ៍​ទទួលបាន ១​គ្រឿង ដើម្បី ចុះ​ល្បាត​តាម​មូលដ្ឋាន​តាម​មូលដ្ឋាន​ខ្លួន​ជាប្រចាំ ពិសេស​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ព្រោះ​កន្លងមក​នៅ​ខ្វះ​មធ្យោបាយ​ជាច្រើន ដើម្បី​បំរើ​ប្រជាពលរដ្ឋ អនុវត្ត​ទៅតាម​គោល​ការ​ណ៏​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ផ្តល់​អនុ​សាស​ន៏​ថា កងកម្លាំង​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា​ជា​អ្នកបំរើ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ស្មោះ​”​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា ម៉ូតូ​ដែល​ទទួលបាន​ពី​សាលា​រាជធានី​ភ្នំពេញ​នាពេលនេះ ត្រូវប្រគល់ និង​បែង​ចែកជូន ការិយាល័យ​នគរបាល​
​ចរាច​ណ៍​រាជធានី​ភ្នំពេញ​១២​គ្រឿង អធិការដ្ឋាន​ខណ្ឌ​ទាំង​១២ ក្នុង​មួយ​ខណ្ឌ​៤​គ្រឿង និង​ប៉ុ​ស្តិ៏​នគរបាល​រដ្ឋបាល​ទាំង​១០៥​ប៉ុស្តិ៍ ក្នុង​មួយ​ប៉ុស្តិ៍ ទទួលបាន​១​គ្រឿង ពិសេស​សម្រាប់​ប៉ុស្តិ៍ រដ្ឋបាល​ចំនួន​៩​ប៉ុស្តិ៍ ដែល​ទើប​បង្កើត​ថ្មី និង​បំបែកចេញ​ដែល​កំពុង​ប្រឈម​ខ្វះខាត​ម​ធ្យោ​បាល​។ លោក ស្នងការ​នគរបាល​រាជធានី បាន​បញ្ជាក់ថា ម៉ូតូ​ទាំងនេះ បន្ទាប់ពី​ទទួលបាន នឹង​ប្តេជ្ញា​ថែរក្សា​សម្រាប់​បំ​រៀ​ឲ្យ​កិច្ចសហប្រតិបត្តិការ រក្សា​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់ បំរើសេវា​សាធារណៈ និង​សេវា​តម្រូវ​ការជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​ចំ​គោលដៅ​បំរើ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ដែល​រាជរដ្ឋាភិបាល​ចង់បាន​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×