Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​ស្នេហា​ត្រីកោណ ឈ្លោះប្រកែក​គ្នា​ពី​ប្រ​លប់ ដល់​យប់​ជ្រៅ តាម​មក​បាញ់​របួស​ស្រី​ម្នាក់ , ជនបង្ក​ត្រូវគេ​ព្រួត​វាយ ស្ទើរ​ស្លាប់​

spot_img

​ភ្នំពេញ​៖ ជម្លោះ​ស្នេហា​ត្រីកោណ រវាង​នារី​រងគ្រោះ បាន​ឈ្លោះ​ពាក្យសម្តី​គ្នា​ជាមួយ​បុរស​ម្នាក់ ជា​ជនបង្ក ចោទប្រកាន់ថា​នារី​រងគ្រោះ​បែកចិត្ត មាន​ប្រុស​ថ្មី នាំគ្នា​មក​អង្គុយ លេង​នៅមុខ​កាស៊ីណូ​ណាហ្គា​វើ​ល ក៏បាន​ទាញ​កាំភ្លើងខ្លី បាញ់​នារី​រងគ្រោះ ហើយ​ជនដៃដល់​ត្រូវបាន ភាគី​ខាង​ត​ស្រី ចាប់បាន​វាយ​បែក​មុខ​ហូរឈាម​ជោក​ខ្លួន​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ម៉ោង​៣​យប់ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​សួន កាស៊ីណូ​ណាហ្គា​វើ​ល ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ ដែល​ត្រូវគេ​បាញ់​ឲ្យ​រងរបួស មានឈ្មោះ គីម សុជាតា អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្រោយ​វត្ត​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជនដៃដល់​មានឈ្មោះ ឡុង សម្បត្តិ អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ​តាម​អន​ឡាញ មាន​ស្រុកកំណើត​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់នៅ​ជាមួយ​បងប្រុស ផ្ទះ​លេខ​២៨ ផ្លូវ​២២៩ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​នារី​រងគ្រោះ ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ រូបនាង​មានទំនាស់​ជាមួយ​ជន​ដែល​បាញ់​នោះ​តាំងពី​ល្ងាច ស្រាប់តែ​យប់​ជ្រៅ​នាង​កំពុងតែ​ផឹកស៊ី​ជុំគ្នា​នៅលើ​សួន​មុខ​កាស៊ីណូ ណាហ្គា វើ​ល ហើយ​ឃើញ​បុរស​ខាងលើ ជិះ​ម៉ូតូ​ពីរ​បី​ជុំ​សួន​។ ឃើញ​ដូច្នេះ នាង​ក៏​ប្រាប់​បងៗ​ធម៌​ថា “​បុរស​នឹង​ហើយ ដែល​រករឿង​ខ្ញុំ​ពី​ល្ងាច​មិញ​ហ្នឹង​”​។​

​បន្ទាប់ពី​បានឮ​ប្អូន​និយាយប្រាប់​បែបនេះ បងៗ​ធម៌​របស់​នារី​រងគ្រោះ ក៏បាន​ទៅ​កាក់​ម៉ូតូ​របស់​បុរស​ខាងលើ ដើម្បី​សួរនាំ​រហូត​ឈ្លោះ​គ្នា និង​វាយ​ទៅលើ​បុរស​នោះ​ជាច្រើន​ដៃ ទើប​ធ្វើ​ឲ្យ​បុរស​នោះ​ខឹង ក៏​ដក​កាំភ្លើងខ្លី​បាញ់​ត្រូវ​នារី​រងគ្រោះ​ចំ​កំភួនជើង​មួយគ្រា​ប់​។​ក្រោយពី​បាញ់​នារី​រង​ត្រូវ​ហើយ ជនបង្ក​ក៏​ប្រុង​គេចខ្លួន​តែ​ត្រូវ​ក្រុមស្ទាវៗ​ដែល​នៅ​ជិត​នោះ នាំគ្នា​ដេញចាប់ និង​វាយ​ស្ទើរ​ស្លាប់ ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច និង​ដកហូត​បាន​កាំភ្លើង​ខ្លីម៉ាក K59 មួយ​ដើម នៅសល់​គ្រាប់ ចំនួន​ប្រាំ​គ្រាប់​ទៀត​។​

​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​រក​មូលនៃ​រឿង​ទំនាស់​បាញ់បោះ​សេរី​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​នេះ​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×