Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដយោធាភូមា បើកបំ.បុកចូលចូលហ្វូងបាតុ.ករ របួសជាច្រើននាក់

spot_img

រដ្ឋធានីណៃពិដោរ ៖ រហូតមកដល់ពេលនេះ ពួកយោធាភូមា នៅតែបន្ដអំពើឃោរ.ឃៅ ហើយកាកលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បានបើករថយន្ដបំ.បុកចូលទៅក្នុងហ្វូងបាតុ.ករ នៅក្នុងទីក្រុងពាណិជ្ជកម្ម យ៉ាំងហ្គូន បណ្ដាលឲ្យមនុស្សជាច្រើននាក់រងរបួស និង ចាប់ខ្លួនក្រុមអ្នកតវ៉ាចំនួន១១នាក់។

បើតាមសារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ថា បាតុ.ករជាច្រើននាក់ បានរងរបួស ក្រោយពេលពួកយោធា បានបើករថយន្ដធុនធំ បើកបំបុកចូលទៅក្នុងហ្វូងបាតុ.ករ នៅក្នុងទីក្រុងយ៉ាំងហ្គូន ដែលទីក្រុងពាណិជ្ជកម្ម របស់ប្រទេសភូមា។ សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថា បន្ទាប់ពីបើករថយន្ដបំ.បុកហើយ ពួកទាហានបានបា.ញ់ប្រ.ហារទៅលើបាតុ.ករ ដែលរត់គេចខ្លួន និង បានវា.យប្រ.ហារទៅលើក្រុមបាតុ.ករផ្សេងទៀត។

ពួកយោធាមីយ៉ាន់ម៉ា ឬភូមា បានអះអាងថា ពួកគេបានចាប់មនុស្ស ចំនួន១១ នៅកន្លែងបាតុ.កម្មចុងក្រោយនេះ។ ក្រុមអ្នកតវ៉ាចំនួន៣នាក់ បានរងរបួស ហើយក្នុងនោះមានម្នាក់ រងរបួសធ្ងន់។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិកាន់តែធ្ងន់ធ្ងរ ក្រោយពេលមានរដ្ឋប្រ.ហារយោធា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ និងចាប់ឃុំខ្លួនលោកស្រី អ៊ោង សាន់ស៊ូជី និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលរបស់លោកស្រី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ រដ្ឋប្រ.ហារយោធានេះ បានសម្លាប់ក្រុមអ្នកតវ៉ា ជាង ១ ២០០នាក់ និង មនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវចាប់ឃុំខ្លួន។ ចំណែកមនុស្សរាប់ម៉ឹននាក់ផ្សេងទៀត បានរត់ចូលព្រៃ ដើម្បីចូលរួមជាមួយចលនាបះ.បោររបស់ក្រុមប្រដាប់អា.វុធជនជាតិភាគតិច នៅតាមរដ្ឋផ្សេងៗ ប្រឆាំងនឹងរដ្ឋាភិបាលយោធា។

ទោះជាយ៉ាងណា រហូតមកដលពេលនេះ របបយោធាមីយ៉ាន់ម៉ា បានរងនូវការថ្កោលទោសយ៉ាងខ្លាំង ពីសហគមន៍អន្ដរជាតិ ហើយសូម្បីតែនៅក្នុងកិច្ចប្រជុំកំពូល នៃប្រជាជាតិអាស៊ាន និង អង្គការសហប្រជាជាតិ ក៏មិនបានអញ្ជើញតំណាង មកពីភាគីមីយ៉ាន់ម៉ា ឲ្យចូលរួមដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×