Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែក្តៅ! ក្រោយគ្រូជោគជ័យ ប៊ុន ផាក រួច​​​ពី​សំណាញ់​ច្បាប់ ព្រោះ​ល្បី​មាន​ខ្នងច្រើន​កាង ស្រាប់​តែ​លោក​ជំទាវ ហ៊ុន ស៊ីណាត ចេញ​មុខ​ព្រលះ​ធ្ងន់ៗ​​ថា​…

spot_img

ក្នុងរឿងរ៉ាវរបស់បុរសម្នាក់ ដែលត្រូវគូស្នេហ៍ប្រៀបដូចប្រពន្ធ បានផ្តាច់ចំណងស្នេហ៍ភឹង ដែលខំសាងហែលឆ្លងកាត់គ្រាលំបាកជាមួយគ្នាជិត៥ឆ្នាំ ទាំងមិនមែនហេតុផលច្បាស់លាស់ ទៅរកគ្រូជោគជ័យ ប៊ុន ផាក ហើយក៏ត្រូវគ្រូរូបនេះផ្សំគំនិតដ៏អាក្រក់ បង្គាប់ឲ្យដកលុយពីកុងធនាគាររកស៊ីរួមគ្នាជិត ៥ ឆ្នាំ ទៅដាក់គណនីឈ្មោះផ្សេង ឃើញថាមិនទាន់ស្ងប់នៅឡើយនោះទេ។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយគ្រូជោគជ័យ ប៊ុន ផាក ត្រូវសមត្ថកិច្ចនាំខ្លួនទៅតុលាការ តាមបណ្តឹងរបស់បុរសជាប្តីឈ្មោះ ជា ចាន់តុលា ក្នុងករណីតាំងខ្លួនជាមេធាវីខុសច្បាប់ ចេញមុខដោះស្រាយរឿងក្តីឲ្យស្រីស្នេហ៍ខ្លួនជាប្រពន្ធរបស់គាត់ នៅពេលនេះ គ្រូរូបដ៏មហាអស្ចារ្យនេះត្រូវបានដឹងថា បានមានសេរីភាពរួចផុតពីសំណាញ់ច្បាប់ហើយ។ ដែលនេះ ក៏ដោយសារតែគេដឹងថា គ្រូជោគជ័យ ប៊ុន ផាក មានខ្សែធំៗ ឬខ្នងបង្អែកច្រើននៅក្នុងជួរមន្រ្តីរាជការ។

ជាក់ស្តែង បើតាមសារបែកធ្លាយមួយ នៅក្នុងបណ្តាញសង្គម បានចែករំលែកឲ្យដឹងថា គ្រូជោគជ័យ ប៊ុន ផាក មានខ្សែធំៗរួមមាន៖ សាលាក្រុង​ក្រសួងមហាផ្ទៃ យុត្តិធម៍​និងពន្ធធនាគារ។ តែទោះយ៉ាងណា យេីងនឹងរង់ចាំមេីលអ្នកនាំពាក្យ​និងក៏ដូចជាក្រសួងពាក់ពន្ធ័​តើនឹងមានប្រតិកម្មចំពោះរឿងនេះ តើវាជាពិត ឬយ៉ាងណា!​?។

ទាក់ទងរឿងដ៏ក្តៅគគុកនេះផងដែរ ពោលគឺក្រោយឮគ្រូជោគជ័យ ប៊ុន ផាក មានខ្សែអ្នកធំៗកាង ហួសចិត្តខ្លាំងពេក ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត បានព្រលះទៅកាន់គ្រូជោគជ័យ ប៊ុន ផាក ដោយលោកជំទាវបានដាក់ឡើងធ្ងន់ៗថា៖ «រឿងមួយនេះរាស្ត្រទន់ខ្សោយសង្ឃឹមលើប្រព័ន្ធច្បាប់រកយុត្តិធម៌ឲ្យគាត់ ប៉ុន្តែបើមានឈ្មោះដូចក្នុងលិខិតរបស់គ្រូជោគជាំនិយាយមែនវាមិនត្រូវអ្នកមានអំណោចក្នុងនេះចេញកាងជនល្មើស អានេះសុីប្រពន្ធគេ សុភាសិតចិនថាក្រោយដំណាក់ស្រីស្អាតមានផ្នូរខ្មោចអ្នកក្លាហាន ដល់ខ្មែរយើងវិញនិយាយមុខផ្ទះគ្រូជោគជ័យមានសុទ្ធតែប៉ូលីស»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×