Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បង​ចោរ​លស់​ព្រលឹង ព្រោះតែ​ប្រទះ​លោកយាយ​វ័យ​៩១​ឆ្នាំ ភ្លេច​ស្លៀក​ខោអាវ​

spot_img

លោក​ចោរ​ពិតជា​ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង ហើយ​ប្រ​ញ៉ាប់​ពោលថា “​សុំទោស​លោកយាយ​!” រួច​ស្វែងរក​វិធី​គេចខ្លួន​ចេញ​ផុតពី​ផ្ទះ​ដែល​ទើបនឹង​លបចូល​បាន​។​

​លោកយាយ Patricia Mulkeen អាយុ​៩១​ឆ្នាំ អាច​បណ្តេញ​បាន​ចោរ​ចេញពីផ្ទះ​តាម

​វិធី​មួយ​យ៉ាង​ងាយ ដោយសារតែ​ភ្លេច​ស្លៀក​សំលៀកបំពាក់ “​និង​ជំនួយ​របស់​កូន​ឆ្កែ​តូច​មួយ​ឈ្មោះ​Pepper”

​ស្វាមី​របស់លោក​ស្រី​ឈ្មោះ Jack បាន​ប្រាប់​គេហទំព័រ 7News ថា “​ភរិយា​អាយុ​៩១​ឆ្នាំ​របស់ខ្ញុំ​បាន​ចុះ​ពីលើ​គ្រែ​ពេល​ឮសូ​ឆ្កែ​ព្រុស គាត់​ពុំបាន​ស្លៀកពាក់​អ្វី​ទេ​។ រីឯ​ចោរ​អាយុ​ប្រហែល​២០​ឆ្នាំ ពេល​ឃើញ​យាយ​ចំណាស់​អាយុ​៩១ ក្នុង​សភាព​បែបនេះ​ប្រហែលជា​គ្រប់គ្រាន់​នឹងធ្វើ​ឲ្យ​វា​លស់​ព្រលឹង​រួច​រក​វិធី​គេចចេញ​ភ្លាម​!”​។​

​រីឯ​ចោរលួច​រូបនេះ មុនពេល​រត់ “​ចោល​ស្បែកជើង​” នៅបាន​ស្រែកថា “​សុំទោស​!​លោកយាយ​”​។​

​បន្ទាប់មក​ភ្លាមៗ​នោះ ពួកគេ​បាន​ទូរ​សព្ទ័​ទៅ​ប៉ូលិស ហើយ​ម្នាល​ចោ​ឈ្មោះ Joseph Parent អាយុ​២៨ ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​ចូល​ផ្ទះ​គេ​ដោយ​ល្មើសច្បាប់ ព្រមទាំង​មាន​គ្រឿងញៀន​ក្នុង​ខ្លួន​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ Yarmouth, Massachusettes។​

​ចំណែក​លោកយាយ Patricia និយាយថា លោកយាយ​ផ្ទាល់​ពុំមាន​ខ្លាច​អ្វី​ទេ គ្រាន់តែ​ភ្ញាក់ផ្អើល​បន្តិចបន្តួច​ប៉ុណ្ណោះ​៕ ដោយ ៖ សូ​យ​ន​

 

spot_img
×