Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ពេលទទួលការប្រមាថ ហើយទាមទារឱ្យមេទ័ពវៀតណាមម្នាក់ សុំទោសចំពោះការប្រមាថនោះ

spot_img

ព្រៃវែង ៖ សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យមេទ័ពវៀតណាមម្នាក់ សុំទោសចំពោះការប្រមាថថា បើវៀតណាម មិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩ នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់។សម្តេចបានចោទសួរថា ឥឡូវនៅពេលវេលាដែលអាចធ្វើការកែតម្រូវ ឬសុំទោសបាន ខ្ញុំគ្រាន់តែផ្តាំប៉ុណ្ណឹង ប៉ុន្តែសម្តីនេះជាការប្រមាថដល់កម្ពុជា ទទួលយកអត់បានទេ។ សម្តេចដេកមិនលក់នោះទេ ពេលទទួលការប្រមាថនេះ បញ្ជាក់ថា ខ្ញុំអត់មានបំបែកបំបាក់អ្វីជាមួយវៀតណាមទេ ប៉ុន្តែបុគ្គលវៀតណាមប្រមាថ និងមើលងាយខ្មែរមុន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត១០០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ ខ្ញុំអត់ប្រឆាំងវៀតណាមទេ ប៉ុន្តែខ្ញុំប្រឆាំងចំពោះសម្តីបុគ្គលដែលប្រមាថកម្ពុជា។ សម្តេចបញ្ជាក់ទៀតថា ខ្ញុំទាមទារឱ្យនាយករដ្ឋមន្រ្តីដក (មេបញ្ជាការនេះ) ប៉ុន្តែគាត់ដកដែរ តែដកផ្កាយពីរឱ្យឡើងផ្កាយ៣តែម្តង។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការប្រមាថរបស់មេទ័ពវៀតណាមម្នាក់ កាលពីខែមីនា ឆ្នាំមុនដែលថា បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩ នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអះអាងថា ការប្រមាថនេះសម្តេចមិនអាចទទួលយកបានទេ ហើយឮសម្តេចបានទាមទារឱ្យលោកឧត្តមសេនីយ៍ឯក ង៉ូវ ស៊ុនជាន អតីតមេបញ្ជាការការពារព្រំដែនវៀតណាមរូបនោះ ដែលបច្ចុប្បន្នជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម សុំទោស ឬធ្វើការកែតម្រូវឡើងវិញ។

សម្តេចបានបញ្ជាក់បន្តថា ហ៊ុន សែន ទទួលការប្រមាថមួយម៉ាត់នេះ ហើយធ្វើឱ្យហ៊ុន សែន រើបម្រាស់ ចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនជាង៨៨ភាគរយ ជិតដល់៨៩ភាគរយ , លោកឯងពិតប្រាកដទេថា ជំងឺឆ្លងពីកម្ពុជាចូលទៅប្រទេសវៀតណាម លោកឯងត្រូវយកមកពិនិត្យឡើងវិញ ហើយលោកឯងគួរសុំទោសខ្ញុំឬអត់ សុំទោសប្រជាជនកម្ពុជាឬអត់។

សម្តេចតេជោ បានគូសបញ្ជាក់បន្ថែមថា ខ្ញុំទទួលយកអត់បានទេ ឥឡូវប្រជាពលរដ្ឋរបស់ខ្ញុំសុវត្ថិភាព ហើយកុំឆ្ងល់ថា ហេតុអ្វីខ្ញុំបានបញ្ជាឱ្យត្រួតពិនិត្យតាមព្រំដែនភ្លាមថា តើទទួលបានដូសទី៣ហើយឬនៅ ព្រោះជំងឺកំពុងរាលដាលយ៉ាងធំធេងនៅទីក្រុងហូជីមិញ តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមត្រូវតែត្រួតពិនិត្យ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមជាប្រទេសជិតខាងគ្នា មេទ័ពរូបនេះ មិនអាចនិយាយបែបនេះនោះទេ។ ប៉ុន្តែបើអ្នកឯងមានសិទ្ធិនិយាយហើយ ខ្ញុំក៏មានសិទ្ធិនិយាយដែរ ដើម្បីការពារប្រជាជាតិរបស់ខ្ញុំ។

សម្តេចបានចោទសួរទៀតថា ឥឡូវនៅពេលវេលាដែលអាចធ្វើការកែតម្រូវ ឬសុំទោសបាន ខ្ញុំគ្រាន់តែផ្តាំប៉ុណ្ណឹង ប៉ុន្តែសម្តីនេះជាការប្រមាថដល់កម្ពុជា ទទួលយកអត់បានទេ។សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា សម្តេចដេកមិនលក់នោះទេ ពេលទទួលការប្រមាថនេះ បញ្ជាក់ថា ខ្ញុំអត់មានបំបែកបំបាក់អ្វីជាមួយវៀតណាមទេ ប៉ុន្តែបុគ្គលវៀតណាមប្រមាថ និងមើលងាយខ្មែរមុន។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសារនយោបាយទៅបុគ្គលជាឧត្តមសេនីយ៍យោធា វៀតណាម ឈ្មោះង៉ូវ ស៊ុនជាន ដែលបានវាយប្រហារមកលើកម្ពុជាពាក់ព័ន្ធបញ្ហាកូវីដ១៩ ដោយសម្តេចបញ្ជាក់ថា សំដីឧត្តមសេនីយ៍វៀតណាមរូបនោះ ជាការប្រមាថមកលើកម្ពជា ។
សម្តេចតេជោបញ្ជាក់ថា សម្តេចមិនសំដៅលើប្រទេសវៀតណាមទេ គឺសំដៅលើបុគ្គលវៀតណាមម្នាក់តែប៉ុណ្ណោះ ទោះកម្ពុជាតូច ក្រ ក៏កម្ពុជាមានតម្លៃរបស់ខ្លួន នៅក្នុងការគិតគូរពីសុខុមាលភាពប្រជាជនខ្លួន ដែលមិនអាចទទួលយកការប្រមាថនេះបានឡើយ។
សម្តេចតេជោ បានថ្លែងថា សម្តេចមិនអាចទទួលយកបានការថ្លែងនេះឡើយ។ បច្ចុប្បន្នជាបាបកម្មឬយ៉ាងណា។ ការរាតត្បាតជំងឺកូវីដ១៩ នៅវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្ម និង ទទួលយកមិនបានចំពោះសម្ដីមេទ័ព ព្រំដែនវៀតណាម ដែលបាននិយាយថា កម្ពុជាជាប្រភពនាំឱ្យឆ្លងមេរោគកូ វីដ១៩ទៅវៀតណាម។ សម្ដីមេទ័ពព្រំដែនវៀតណាម បានផ្តល់នូវ ការឈឺចាប់ដ៏ខ្លាំងក្លាមួយសម្រាប់សម្ដេច។ សម្ដេចមិន ប្រឆាំងវៀតណាមទេ តែសម្តីរបស់មេទ័ពវៀតណាមរូបនេះ ជាការប្រមាថចំពោះប្រជាពលរដ្ឋកម្ពុជា។ សម្ដេចបានស្នើរដ្ឋាភិបាលវៀតណាមឱ្យ ដកតំណែងមេទ័ពព្រំដែនរូបនេះ តែ រដ្ឋាភិបាលដកចេញពីព្រំដែន យកទៅ ធ្វើជាអនុរដ្ឋមន្រ្តីការពារជាតិវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្តគ្មានការប្រែប្រួលឡើយ។ ទោះបី ហ៊ុន ម៉ាណែត ត្រូវបានគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏ត្រូវឡើងតាមការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ៣ថ្ងៃបន្ទាប់ពីមានការរកឃើញនូវករណីពលរដ្ឋខ្មែរដំបូងគេ បានឆ្លងជំងឺកូវីដ១៩ លោកឧត្តមសេនីយ៍ឯក ង៉ូវ ស៊ុនជាន ដែលពេលនោះមេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម បានធ្វើសន្និសីទកាសែតមួយស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩នៅតាមព្រំដែន ដោយលោកបានលើកឡើងថា «បើវៀតណាមមិនទប់ស្កាត់តាមព្រំដែនទេ កូវីដ១៩នឹងឆ្លងចូលពីកម្ពុជាដូចទឹកបាក់ទំនប់»។

១សប្តាហ៍បន្ទាប់ពីមានការលើកឡើងរបស់មេទ័ពវៀតណាមរូបនោះ យោធាវៀតណាម បានសម្រេចជាឯកតោភាគី ចាប់ផ្តើមបោះតង់ រហូតដល់ជាង៣០កន្លែង នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម រវាងស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ទល់និងខេត្តអានយ៉ាង ដែលខ្សែបន្ទាត់ព្រំដែនចំណុចនេះ ពុំទាន់បានឯកភាពគ្នាឡើយ ដោយគណៈកម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងការបោះតង់នេះ វៀតណាមបានប្រើប្រាស់ហេតុផលរឹតបន្តឹងចំពោះការឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដែលជាវិធានការទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើកំណត់ទូតមួយភ្លាមៗ ទៅកាន់ក្រសួងការបរទេសវៀតណាម ដើម្បីស្នើឱ្យរដ្ឋាភិបាល ប្រទេសវៀតណាម រុះរើទីតាំងយោធាទាំងអស់ចេញពីតំបន់ព្រំដែន ដែលតំបន់នោះពុំទាន់បានឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរនៅឡើយ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×