Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេស៊ីលីដាE-Shop មុខងារថ្មីមួយទៀតតាមអេស៊ីលីដាម៉ូបាល សម្រាប់ទិញ-លក់ទំនិញ និងទូទាត់អនឡាញ

spot_img

ភ្នំពេញ៖ អេស៊ីលីដាម៉ូបាល បានបើកឱ្យប្រើប្រាស់នូវមុខងារថ្មីមួយទៀត គឺអេស៊ីលីដាE-Shop ដែលជាមធ្យោ​បាយទាន់សម័យសម្រាប់ទិញ-លក់ទំនិញ និងទូទាត់អនឡាញ។ អតិថិជន អាចទាញយក អេបរបស់អេស៊ីលីដាម៉ូបាល តាមរយៈ app Store, Google Paly ឬ App Gallery មកដាក់ក្នុងទូរស័ព្ទដៃ សម្រាប់ធ្វើប្រតិបត្តិការបានយ៉ាងងាយស្រួល។G

អតិថិជន លែងពិបាកដើរផ្សារ ឬប្រើ App ផ្សេងគ្នាច្រើនទៀតហើយ មានតែអេស៊ីលីដាម៉ូបាលមួយ គឺគ្រប់គ្រាន់ហើយ។ អេបអេស៊ីលីដាម៉ូបាល មិនត្រឹមតែអាចប្រើសេវាធនាគារគ្រប់ប្រភេទប៉ុណ្ណោះទេ ថែមទាំងអាចទិញទំនិញជាច្រើនប្រភេទ គ្រប់ពេលវេលា បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់។

ជាមួយអេស៊ីលីដាE-Shop ដែលមាននៅក្នុងអេស៊ីលីដាម៉ូបាល លោកអ្នកអាចទិញទំនិញបានគ្រប់ពេលវេលា ងាយស្រួល រហ័សទាន់ចិត្ត និងសុវត្ថិភាពខ្ពស់។ អាចពិនិត្យរាល់ការចំណាយបានដោយខ្លួនឯងគ្រប់ពេលវេលា។ បញ្ជាទិញទំនិញ-សេវាកម្ម ដោយកាត់ប្រាក់ពីគណនីធនាគារ គណនីវ៉លឡេត ប័ណ្ណឥណពន្ធ-ឥណទាន ឬប័ណ្ណអន្តរជាតិ។

* ដើម្បីអាចទិញទំនិញ

1.  ចូល អេស៊ីលីដាម៉ូបាល

2.  ជ្រើសរើសម៉ីនុយ “ផ្សារអនឡាញ / SHOPPING”

3.  ជ្រើសរើស ឬស្វែងរកទំនិញដែលចង់ទិញ

4.  ចុចលើពាក្យទិញឥឡូវនេះ (Buy It Now)

5.  ជ្រើសរើសប្រភេទគណនី ឬប័ណ្ណសម្រាប់ទូទាត់

6.  ករណីជ្រើសរើសប័ណ្ណ៖ សូមបញ្ចូលព័ត៌មានប័ណ្ណ និងលេខកូដផ្ទៀងផ្ទាត់ (Secure Code)

7.  ​​ករណីជ្រើសរើសយកគណនី៖ សូមបញ្ចូលលេខគណនី និងលេខកូដផ្ទៀងផ្ទាត់ (OTP)

* ការទទួល និងទូទាត់ទំនិញ

– ទឹកប្រាក់នឹងកាត់ដោយស្វ័យប្រវត្តិពីគណនីធនាគារ គណនីវ៉លឡេត ប័ណ្ណឥណពន្ធ-ឥណទាន ឬប័ណ្ណអន្តរជាតិ រាល់ប្រតិបត្តិការទិញទំនិញ-សេវាកម្មផ្សេងៗរបស់អតិថិជន បានជោគជ័យ៕

– នៅពេលទទួលទំនិញ អតិថិជនត្រូវចុចយល់ព្រមលើការទទួលទំនិញ នៅលើអេស៊ីលីដាម៉ូបាល។

គួរបញ្ជក់ថា អតិថិជនមានភាពសប្បាយរីករាយ ​និងកក់ក្តៅក្នុងការប្រើប្រាស់អេស៊ីលីដាម៉ូបាល និងសេវាកម្មរបស់ធនាគារ ដោយសារតែអេស៊ីលីដាម៉ូបាល និងសេវាកម្មរបស់ធនាគារ ផ្តល់ទំនុកចិត្តដល់អតិថិជន ដោយមិនមានការព្រួយបារម្មណ៍ក្នុងការប្រើប្រាស់៕

spot_img
×