Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២២ ខែ​មេសា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ ល្អប្រសើរ មានឱកាស​បានចេញ​ក្រៅ​រៀនសូត្រ​ជំនាញ​បន្ថែម ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ក៏​អំណោយផល​ល្អ តែ​ក៏​គួរ​វិនិយោគ​ត្រឹម​ទ្រង់ទ្រាយ​តូច ។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​ឲ្យ​បាន​ច្រើន​សម្រាប់​គូស្នេហ៍​របស់​អ្នក ៕

​ឆ្នាំឆ្លូវ ៖ ការងារ ដំណើរការ​យ៉ាង​រលូន មាន​អ្នក​ជួយ​យកអាសា ។ លុយកាក់ មិនល្អ មិនគួរ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ល្អប្រសើរ ថ្ងៃនេះ​សមស្រប​សម្រាប់​ការ​ណាត់ជួប ៕

​ឆ្នាំខាល ៖ ការងារ ប្រព្រឹត្ត​ទៅជា​ប្រក្រតី ពុំមាន​កើតរឿង​អ្វី​ក្រៅ​បំណង ។ លុយកាក់ មិន​ស្ថិរភាព គួរ​ចេះ​ទប់ចិត្ត​ពេល​ទិញ​របស់របរ ។ មនោសញ្ចេតនា មិនបាន​ល្អ ងាយ​កើតមាន​ការឈ្លោះប្រកែក​គ្នា ៕

​ឆ្នាំថោះ ៖ ការងារ ទោះបី​មាន​ជួប​រឿង​រំខាន​ចិត្ត​មួយចំនួន​តែ​ចុងក្រោយ​គ្រប់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុ​យា​ក់ ថ្ងៃនេះ​មាន​អ្នក​ជួយ​ជ្រោមជ្រែង​អំពី​លុយកាក់ ។ មនោសញ្ចេតនា គួរ​មាន​ពេលវេលា​ឲ្យ​បាន​ច្រើន​សម្រាប់​រឿង​មនោសញ្ចេតនា ដើម្បី​បញ្ចៀស​រឿង​ប្រេះស្រាំ ៕

​ឆ្នាំរោង ៖ ការងារ គ្រប់យ៉ាង​មិន​អំណោយផល​ល្អ រង​សម្ពាធ​ច្រើន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ កើតមាន​ខ្ទង់ចំណាយ​ធំ​ក្រៅ​គម្រោង ។ មនោសញ្ចេតនា គួរ​ចេះ​ស្តាប់​ស្វែងយល់ អធ្យាស្រ័យ​ចំពោះ​គូស្នេហ៍ ៕

​ឆ្នាំមមី ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង គ្រប់យ៉ាង​អាច​ដំណើរការ​ដោយ​ជោគជ័យ ។ លុយកាក់ មិនត្រូវ​ប្រញាប់ប្រញាល់​ជ្រុល​ក្នុង​រឿង​វិនិយោគ ។ មនោសញ្ចេតនា គួរ​មាន​សម្តី​ផ្អែមល្ហែម ទន់ភ្លន់​ចំពោះ​គូស្នេហ៍ ៕

​ឆ្នាំមមែ ៖ ការងារ ទោះបី​ដំណើរការ​យ៉ាង​ល្អ ត្រូវបាន​គ្រប់គ្នា​នៅ​ជុំវិញ​វាយតម្លៃ​ខ្ពស់ តែ​ភ័ព្វសំណាង​ពុំទាន់​មកដល់ ប្រយ័ត្ន​មាន​អ្នក​លប​ផ្តួល​អ្នក​ពីក្រោយ​ខ្នង ។ លុយកាក់ ការងារ​ឥទ្ធិពល​អាក្រក់​ដល់​លុយកាក់ ។ មនោសញ្ចេតនា មិនគួរ​អល់អែក ត្រូវ​ដាច់ខាត​ដោះស្រាយ​រាល់​បញ្ហា​កើតមាន​ក្នុង​មនោសញ្ចេតនា ៕

​ឆ្នាំវក ៖ ការងារ រាំងស្ទះ ជួប​ការលំបាក សម្ពាធ​ច្រើន ។ លុយកាក់​ថ្ងៃនេះ​មានឱកាស​វិនិយោគ​ទទួលបាន​ប្រាក់ចំណេញ​ធំ តែ​មិនគួរ​ប្រញាប់ប្រញាល់​ជ្រុល គ្រប់យ៉ាង​ត្រូវ​ដំណើរការ​សន្សឹមៗ ។ មនោសញ្ចេតនា ល្អប្រសើរ ផ្អែមល្ហែម ៕

​ឆ្នាំរកា ៖ ការងារ ស្ថានភាព​ការងារ​អាក្រក់​បំផុត ត្រូវ​នឹងនរ​ដោះស្រាយ​គ្រប់​បញ្ហា ។ លុយកាក់ ល្អប្រសើរ ប្រភព​ចំណូល​សំខាន់ និង​បន្ទាប់បន្សំ​សុទ្ធ​តែមាន​បន្ថែម​ខ្ទង់​ចំណេញ ។ មនោសញ្ចេតនា គួរ​មាន​ពេល​ឲ្យ​បាន​ច្រើន​សម្រាប់​ការដើរ​កម្សាន្ត​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ៕

​ឆ្នាំចរ ៖ ការងារ រីកចម្រើន​ល្អ អាច​ដោះស្រាយ​រួចរាល់​នូវ​ការលំបាក​ទាំងឡាយ​ពីមុនមក ។ លុយកាក់ ថ្ងៃនេះ​ទោះបី​ជួប​សំណាងល្អ​អំពី​រឿង​លុយកាក់ តែ​ក៏​មិនគួរ​ខ្ជះខ្ជាយ ដើម្បី​បញ្ចៀស​ត្រូវ “​ក្ស័យធន​” ។ មនោសញ្ចេតនា មិនត្រូវ​ស្តាប់​សម្តី​អេចអូច​ពី​ខាងក្រៅ ដែល​ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំកុរ ៖ ការងារ គួរ​យកចិត្តទុកដាក់​ក្នុង​ការងារ​របស់ខ្លួន មិនត្រូវ​លូកលាន់​កិច្ចការ​អ្នកដទៃ ។ លុយកាក់ ធូរធារ ចំណូល​ហូរ​ចូល​មិន​ដាច់ ។ មនោសញ្ចេតនា មិនល្អ មានទំនាស់​ពាក្យសម្តី​អាក់អន់ចិត្ត​គ្នា ៕​

spot_img
×