Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំងសម្បើមណាស់! ជិះឡានថ្លៃ បើក​ចូល​គន្លង​ផ្លូវ​គេ​ហើយ ចុះ​រក​រឿង​បង្ក​ហិ-ង្សា​ដាក់​គេ​ទៀត ប្រហែល​ចង់​ល្បី​ទៀត​ហើយ

spot_img

នេះជារឿងថ្មី ផ្ទុះកក្រើកពេញបណ្តាញសង្គមទៀតហើយ ជាមួយមតិមហាជនជេរប្រទេចយ៉ាងធ្ងន់ៗ ចំពោះរថយន្ត១គ្រឿង បើកបំពានផ្លូវទាំងទទឹងទិស ហើយថែមទាំងចុះរករឿងវ៉ៃគេទៀត។

តាមរយៈកាមេរ៉ាពីរថយន្តដែលបើកស្របទិសត្រឹមត្រូវ បានបង្ហាញរថយន្ត១គ្រឿងម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-1171 ខណៈចរាចរណ៍កំពុងកកស្ទះ ក៏បានខំឆ្លៀតបើកវ៉ាគេឯងទាំងខុស ចូលគន្លងផ្លូវខាងស្តាំ។ ប៉ុន្តែ ខណៈពេលនោះ អ្វីដែលគួរឲ្យស្អប់ជាខ្លាំងនោះ គឺនៅពេលម្ចាស់រថយន្តបើកស្របទិសសម្លឹងមុខ ស្រាប់តែអ្នកជិះឡានទំនើបធ្វើចរឹកធូរថ្លៃ ចុះបង្ករឿងគេទៀត ធ្វើឲ្យអ្នកដំណើរដទៃសម្តែងការហួសចិត្តយ៉ាងខ្លាំងតែម្តង។

ហេតុការណ៍ដ៏មហាហួសចិត្តនេះ គឺបានកើតឡើងកាលពីវេលាម៉ោង ៦ និង ៤៣នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ។ ប៉ុន្តែ ចំពោះទីតាំងកើតហេតុ ម្ចាស់រថយន្តរងការបង្កហិង្សា ពុំបានបញ្ជាក់ឲ្យដឹងនោះទេ ដោយគាត់គ្រាន់តែបង្ហោះប្រាប់យ៉ាងខ្លីថា «បងប្អូនជួយពិចារណាឡាន 330 ស្លាកលេខភ្នំពេញ 2BG1171 ជិះចូលគំនូសរវៃខ្ញុំទៀត»។

ជាមួយគ្នានេះផងដែរ ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានដាក់ឲ្យធ្ងន់ៗថា៖ «ឡានថ្លៃតែម្ចាស់ថោក, មហា+ភ្លើ ស្មានថាឆ្កែបើកឡាន ចេញពីឡានមក ដឹងអីឆ្កែអត់កន្ទុយសោះ, ឃើញឡានតូចដូចគ្នា វាអាងចាង សាកប៉ះក្រុមកុងតឺន័រ បើមិនព្រលឹងចុងសក់, មនុស្សប្រភេទហ្នឹង ទាល់តែគេដាក់ទ្រោមម្តង ទើបរាងចាល, ខ្លួនខុសហើយមិនសុំទោសគេក៏ហីចុះ ហើយហេមកវ៉ៃគេទៀត បើសមត្ថកិច្ចមិនចាត់វិធានការក្ដៅទេ បានចិត្តងាប់ហើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×