Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន ត្រួតពិនិត្យ ​ការងារគ្រឿងញៀន រយ:ពេល០៩ខែ​ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​

spot_img

ភ្នំពេញ ៖ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី ​ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ អាជ្ញាធរជាតិប្រយូទ្ធប្រឆាំងគ្រឿងញៀន​ ។

ដែលកិច្ចប្រជុំនេះ​ ប្រព្រឹត្ត​ទៅ​នៅព្រឹកថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅអគារមិត្តភាព​ ទីស្តីការ​គណ:រដ្ឋមន្រ្តី​ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ​ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍​ លោក​ លោកស្រី​ ជារដ្ឋមន្រ្តី​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គលេខាធិការ​ អគ្គនាយក​ អភិបាល​ខេត្ត​ អគ្គលេខាធិការ​រង​ អគ្គស្នងការរងនគរបាលជាតិ​ បញ្ជាការរងកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស​ អភិបាលរងខេត្ត​ ប្រធាននាយកដ្ឋាន​ មកពីក្រសួងសមាជិកអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ អគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត​ ។

កិច្ចប្រជុំ​ដើម្បីត្រួតពិនិត្យនិងពិភាក្សា​លើការងារត្រួតពិនិត្យគ្រឿងញៀនរយ:ពេល០៩ខែ​ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងគណ:កម្មការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×