Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការបើកសវនាការ កាត់ទោសមេឧទ្ទាមក្រៅច្បាប់ និងបក្ខពួក៤២នាក់ ពាក់ព័ន្ធនឹងការប៉ុន.ប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលនៅថ្ងៃទី០៧ ខែធ្នូ

spot_img

ភ្នំពេញ ៖ តុលាការក្រុងភ្នំពេញ នឹងបើកសវនាការជំនុំជម្រះកាត់ទោសមេឧទ្ទាមក្រៅច្បាប់ រត់ចោលស្រុក និងអតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ សរុបចំនួន៤២នាក់ ដែលពាក់ព័ន្ធនឹងការប៉ុន.ប៉ងផ្តួលធ្វើ រដ្ឋប្រហាររំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមរយៈផែនការ ៩វិច្ឆិកា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ។

លោកប្លង់ សុផល អ្នកនាំពាក្យនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ថា សវនាការជំនុំជម្រះលើសំណុំរឿងអតីតថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៤២នាក់នឹងចាប់ផ្តើមពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ តទៅ។

សំណុំរឿងដែលលើកយកមកសវនាការ កាលពីពេលកន្លងមក ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិកានេះ មានចំនួន ៤សំណុំរឿង ហើយជនជាប់ចោទដែលត្រូវកោះហៅមានចំនួនសរុប ១៣៩រូប។ ចំណែកជនជាប់ចោទចូលក្នុងសវនាការមានតែ ៣៤រូបប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទសរុប ១៣៩នាក់នោះ ហើយសំណុំរឿងទាំងនេះ ត្រូវបញ្ចូលមកជា ២សំណុំរឿងវិញ។

ក្រុមអតីតសមាជិកបក្សប្រឆាំងចំនួន១៣៩នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនមកជំនុំជម្រះទោសលើបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ញុះ.ញង់បង្កឲ្យមានភាពវឹក.វរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម»។

ក្រុមអតីតសមាជិកបក្សប្រឆាំងទាំង ១៣៩នាក់ ត្រូវបានតុលាការកោះហៅ ឲ្យចូលខ្លួនមកជំនុំជម្រះទោសលើបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ញុះ.ញង់បង្កឲ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រុមមេក្លោងផែនការ៩វិច្ឆិកា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមដោយក្នុងនោះ មានការកាត់ទោសទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ ក្រៅពីកាត់ទោស លោក សម រង្ស៉ី, តុលាការក៏បានកាត់ទោស លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោស លោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។

ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដែលអំពាវឱ្យកងទ័ពបំបែកខ្លួន កាលពីឆ្នាំ២មុននោះ គឺជា «រដ្ឋប្រ.ហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋ.កម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×