Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​​​​ពលរដ្ឋ​​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​​ ប្រកាស​​​គាំទ្រ​​​​​​ប្រសាសន៍សម្តេច​ ហ៊ុន សែន នឹង​​ចាត់​​ការ​​ចំពោះ​មន្ត្រី​អសកម្ម​(Video inside)​

spot_img

ខេត្ត​ព្រះសីហនុ៖ ​ប្រជា​ពលរដ្ឋ​​នៅទូទាំង​​ប្រទេស​កម្ពុជា ​រួមមាន​ពលរដ្ឋ និងមន្ត្រី​រាជ​ការ​ថ្នាក់​ទាប ​រស់នៅ​ខេត្ត​ព្រះសីហនុ ​បាន​គាំទ្រ​ប្រសាសន៍​របស់ ​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ថានឹង​​ជម្រុះ​​មន្ត្រី​អសកម្ម ​ឬមន្ត្រីខិល​ខូច ​ចេញ​ពី​ស្ថាប័ន​​រដ្ឋ​ជា​បន្ត​បន្ទាប់​។

ប្រជាពល​រដ្ឋ​ភាគ​ច្រើន ពិសេស​ស្ថិត​ក្នុង​គ្រួសារក្រីក្រ បាន​អះអាង​ថា បច្ចុប្បន្ន​នេះសង្កេត​ឃើញ​នៅ​មានមន្ត្រី​មាន​ឋានៈខ្ពស់ក្នុង​ជួររដ្ឋាភិបាល និង​ឈ្មួញ​​​មានទ្រព្យ មាន​ងារជាឧកញ៉ា​មួយចំនួន បាន​យក​តួនាទី​ របស់​ពួកគេ ទៅ​គំរាម​កំហែង​ពលរដ្ឋ​ទន់​ខ្សោយ និង​យក​តួនាទី​ធ្វើជា​ខ្នង​បង្អែក​សម្រាប់ ធ្វើ​​​ជំនួញ​ជួញដូរ​​ខុស​ច្បាប់​ជាដើម ដើម្បី​តែ​លុយកាក់។

យ៉ាងនេះក្តី ប្រជាពល​រដ្ឋស្ទើរ​ទូទាំង​នគរកម្ពុជា ​ពួកគាត់​បាន​ប្រកាស​គាំ​ទ្រប្រសាសន៍ ​សម្តេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ដែល​កាល​ពី​ពេល​​ថ្មីៗនេះ បាន​ព្រមាន​ដកតួនាទី ​របស់​មន្ត្រីរដ្ឋាភិបាល​មួយ​ចំនួន ដែល​អសកម្ម​ក្នុង​ការងា​របំរើ​សង្គម​ជាតិ ​និង​ប្រជា​ពលរដ្ឋ ឲ្យបាន​ត្រឹម​ត្រូវ ឲ្យ​ស្រប​​​តាម​គោល​នយោបាយ ​​របស់​រាជ​រដ្ឋា​ភិបាល​បានដាក់ចេញ។

ចំពោះប្រសាសន៍ របស់ សម្តេច ហ៊ុន សែន ​ព្រមាន​ដកតួនាទី​មន្ត្រីអសកម្ម ឬមន្ត្រីអាក្រក់ខាងលើនវ ​ប្រជាពល​រដ្ឋ​ភាគ​ច្រើន រស់​នៅ​ខេត្តព្រះសីហនុ ក៏បាន​ប្រកាស​គាំទ្រ សារ​ព្រមានចាត់វិធានការ ឬឈាន​ទៅ​ដកដំណែង​មន្ត្រី​អសកម្ម​ កំពុង​បំរើ​ការ​ងារនៅ​ក្នុង​ជួររដ្ឋា​ភិបាល​ ដើម្បីជម្រុញ​ឲ្យ​ការដឹក​នាំ​ប្រទេស ​ឲ្យបាន​រីកចម្រើន​ថែមទៀត​នាថ្ងៃ​អនាគត។

យ៉ាង​ណាក៏​ដោយចុះ ​ប្រជាពលរដ្ឋ​ភាគច្រើន នៅទូទាំង​ប្រទេស​កម្ពុជា​ ​បានអះអាង​ថា ​បច្ចុប្បន្ននេះ ​នៅ​មាន​មន្ត្រី​មាន​តួនាទីខ្ពស់​មួយចំនួន ​កំពុងបំរើ​ការ​ងារ​​នៅតាមស្ថាប័ន​រដ្ឋចាប់​ពីថ្នាក់ភូមិឃុំសង្កាត់​ស្រុកខណ្ឌ​រាជ​ធានីខេត្ត និង​មន្ត្រី​ជាន់​ខ្ពស់​នៅ​តាម​ក្រសួងស្ថាប័នរដ្ឋខ្លះ មិន​ទាន់​បាន​អនុវត្ត​នាទី ​បំរើ​សង្គមជាតិ ​និង​បំរើ​រាស្ត្រ ​ឲ្យបាន​ត្រឹម​ត្រូវនៅ​ឡើយ​ទេ។ ​ជាង​នេះមន្ត្រីមួយចំនួននោះ ក៏បាន​យក​តួនាទី ឬបុណ្យ​ស័ក្តិ ដែល​មាន​ក្នុង​ជួរ​​រដ្ឋា​ភិបាលបច្ចុប្បន្ន ទៅ​ប្រព្រឹត្ត ឬកាង​បទ​ល្មើសផ្សេងៗ ​ជាថ្នូរ​ទទួល​បាន​លាភ​សក្ការៈ​ផ្ទាល់​ខ្លួនជាដើម..៕ ដែន សីមា

spot_img
×