Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញមករងផ្ទាំងស៊ីប​ទៀត​ហើយ!! ដៃគូប្រុសម្នាក់ បញ្ចេញ​សកម្មភាព​មនុស្សធម៌​ប៉ុន្មាន​សន្លឹក​របស់​គ្រូ​ជោគ​ជ័យ ប៊ុន ផាក ស្រាប់​តែ​មហាជន​ដាក់ឲ្យ​​កប់ៗ​ថា​…

spot_img

គ្រូជោគជ័យ ប៊ុន ផាក នៅពេលនេះ កំពុងស្ទុយឈ្មោះខ្លាំងណាស់ ព្រោះតែពាក់ព័ន្ធរឿងយកប្រពន្ធគេ និងថែមទាំងមានគំនិតលោភលន់ ចង់បានរបស់ទ្រព្យគេទៀត បន្ទាប់ពីបែកធ្លាយសារឆាត និងក៏ដូចវីដេអូ បង្គាប់ឲ្យនារីជាប្រពន្ធគេ ដែលខ្លួនកំពុងមានទំនាក់ទំនងជាមួយយ៉ាងផ្អែមល្ហែម ឲ្យដកលុយពីធនាគារទាំងអស់ យកទៅដាក់ឈ្មោះគណនីផ្សេង។

ប៉ុន្តែ ទន្ទឹមនឹងគ្រូជោគជាំ កំពុងមានឈ្មោះស្អុយគគ្រុកក់ល្បីពេញផ្ទៃប្រទេស ព្រោះតែរឿងឆក់យកប្រពន្ធគេ និងថែមទាំងមានសេចក្តីលោភលន់ចង់បានរបស់ទ្រព្យគេ ទាំងគ្មានការអៀនខ្មាស ក៏ស្រាប់តែឃើញគណនីហ្វេសប៊ុកមួយមានឈ្មោះ Khan Dane ដែលគេដឹងថា ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងគ្រូជោគជ័យ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងវីដេអូ បង្ហាញគ្រូជោគជ័យ ប៊ុន ផាក ធ្លាប់បានធ្វើសកម្មភាពមនុស្សធម៌ ដល់សង្គម។

តែទោះយ៉ាងណា មហាជនជាច្រើន ពុំបានគាំទ្រ នូវការបញ្ចេញពីទង្វើមនុស្សធម៌ ដែលគ្រូជោគជាំរូបនេះ បានធ្វើកន្លងមកឡើយ ដោយគេបានដាក់ឲ្យកប់ៗថា ពីមុខអ្នកពោលពាក្យល្អ ប្រៀនប្រដៅល្អ ផ្តល់មតិល្អ ផ្តល់គំនិតល្អ តែនៅពីក្រោយនៃឱវាទរបស់បុគ្គលម្នាក់នេះ គឺវាសែនអាក្រក់ និងថោកទាបបំផុត, មើលទង្វើគាត់ធ្វើ ចង់បានទ្រព្យគេខំរក គាត់ធ្វើជាល្អផុសក្នុង social ព្រោះចង់បានប្រយោជន៍ ចង់ល្បី, សុីប្រពន្ធគេហេីយ​ដណ្តេីបទ្រព្យគេទៀត​មានឆ្កែប៊ុនរស្មី ទេដែលអាចធ្វើបាន, ធ្វើល្អហើយ ចុះបើកុំធ្វើអាក្រក់ វាងាប់មែន,…។

ក្នុងនោះ លោក Stephen Row អ្នកវិភាគឯករាជ្យម្នាក់ ក៏បានឆ្លើយតបទៅកាន់ដៃគូគ្រូជោគជាំខាងលើ ឲ្យបានដឹងបែបនេះថា៖​ «You Know ច្បាប់? ល្មើសច្បាប់ គឺ ល្មើសច្បាប់! you can’t bring this up to the court for asking forgiveness man!

សម្រាប់ខ្ញុំ សណ្តានបានបញ្ចេញតាំងពីពេលគាត់យករបស់គេ មកកែធ្វើជាសម្តីមាសរបស់ខ្លួនឯងម្ល៉េះ ព្រោះពេលនោះ គាត់បំពានច្បាប់កម្មសិទ្ធិបញ្ញា និងសិទ្ធិប្រហាក់ប្រហែលគេមួយបាត់ហើយ!

ចង់បានទ្រព្យអ្នកដទៃ.. កុហកអ្នកដទៃ … ស្មន់របស់អ្នកដទៃ…

សម្រាប់ខ្ញុំអាប៉ិនេះខុសទាំងផ្លូវលោក ផ្លូវធម៌ និង ផ្លូវច្បាប់..

បើអ្នកយល់ថា គុណ និង ទោស អាចអាចកាត់កងគ្នាបាន នោះទ្វារ!»៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×