Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះ​​​ថ្នាក់​​ចរាចរណ៍​​ស្លាប់​​​មនុស្ស​​ស្ទើរ​រាល់​ថ្ងៃ​​​​​​​​​នៅ​តាមផ្លូវ​ជាតិ​លេខ៤ ​និង​ទីប្រជុំជន​​ក្រុងព្រះសីហនុ​

spot_img

ខេត្ត​ព្រះសីហនុ៖ ​មន្ត្រីនគរបាល​ចរាចរណ៍ ​នៃស្នងការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​បន្ត​កើត​មាន​ស្ទើរ​ជារៀង​រាល់​ថ្ងៃ នាមូល​ដ្ឋាន​ខេត្តនេះ ពិសេស​​នៅ​តាម​​បណ្តោយផ្លូវ​ជាតិ​លេខ៤ ​បណ្តាល​ឲ្យ​មាន​​មនុស្ស​ស្លាប់ និងរង​របួស​ធ្ងន់​ស្រាល​​ជាច្រើន​នាក់។

មន្ត្រីនគរ​​បាល​​ចរាចរណ៍​​ផ្លូវ​គោក ​ខេត្តព្រះសីហនុ​អំពាវ​នាវ​ដល់​អ្នក​ប្រើ​ប្រាស់​ផ្លូវ ​ឬ​អ្នកបើក​បរ​គ្រប់ៗ​រូប​ទាំង​រថយន្ត ​និងម៉ូត ​ព្រមទាំង​មធ្យោ​​បាយ​​ធ្វើដំណើ​រ​ផ្សេងៗទៀត ​ត្រូវប្រុង​ប្រយ័ត្ន​ពី​គ្រោះថ្នាក់ចរាចរណ៍ ​ដែលអាចកើតមានឡើងគ្រប់ពេល និង​ស្នើឲ្យចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោកឲ្យបាន​ទាំងអស់គ្នា ដើម្បី​ជៀសឲ្យ​ផុតពីគ្រោះ​ថ្នាក់​ចរាចរណ៍ដែលអាចនឹងកើតមានឡើង​។

មន្ត្រីនគរ​បាល​ចរាចរណ៍ បានឲ្យដឹងថា ក្នុង១ថ្ងៃ យ៉ាងហោចមានគ្រោះថ្នាក់ចរាចរណ៍ ១ករណីដែរ​ នៅតាម​បណ្តោយ​ផ្លូវជាតិលេខ៤ និងទីប្រជុំ​ជន ក្នុង​​​ក្រុង​ព្រះសីហនុ។ ជាក់ស្តែង កាលពីម៉ោង​ជាង ១២ រសៀល​ថ្ងៃ​​អាទិត្យ ទី២២ ខែមេសា ឆ្នាំ​២០១៨​ នៅលើផ្លូវជាតិលេខ៤​ ត្រង់ចំណុចផ្លូវ ចូល​រម្មនីយដ្ឋានក្បាលឆាយ ស្ថិត​ក្នុងភូមិ១​ សង្កាត់១​ ក្រុងព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍​១ករណី​កើតឡើង។

គ្រោះ​ថ្នាក់នេះ ​បង្កដោយរថយន្តបែនដឹកដី​ ពាក់ស្លាកលេខ ភ្នំពេញ 3B-1406 បើកបរ​ដោយ​ឈ្មោះ​ ប៉ុក​ ភាក់​ ភេទ​ប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរ​អ្នកបើក​បរ​​រថយន្ត​ មានទីលំនៅ​ភូមិ​អង្គសុភី​ ស្រុក​កំពង់ត្រាច​ ខេត្ត​កំពត​ មានទិស​ដៅចេញពី​ ក្រុងព្រះសីហនុ​​

នគរបាល​ឲ្យដឹងថា ពេលរថយន្តបើកម​មកដល់ចំណុចកើត​ រថយន្តដឹកដីនោះ បានបត់ឆ្លងផ្លូវ​ទៅឆ្វេងដៃ បម្រុង​ចូលទៅ​តាម​ផ្លូវក្បាលឆាយ ក៏បាន​បុក​ម៉ូតូ​ ​១គ្រឿងម៉ាក​ HONDA​ ZOOMER ​ពាក់ស្លាកលេខ​ព្រះសីហនុ​1G-2753 បើកបរ​ដោយ​ឈ្មោះ​ សុខ​ ទៀង​ ភេទ​ប្រុស​ អាយុ​ ២៨ឆ្នាំ​ មានទីលំនៅ​ឃុំ​ស្រែ​​អំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង​ និង​អ្នក​រួមដំណើរម្នាក់ទៀត ​ឈ្មោះ​ សុខ​ ហេង​ ភេទ​ប្រុស​ អាយុ​ ២៦ឆ្នាំ​ មុខរបរ​ កម្មករ​​ មានទីលំ​នៅ​​ក្នុង​ភូមិ​​ឃុំខាងលើ​ដូច​គ្នា

ម៉ូតូ​ជនរងគ្រោះ និងរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ មានទិសដៅផ្ទុយគ្នា​ ហើយគ្រោះថ្នាក់នេះ បានបណ្តាលឲ្យ​បុរស ជាអ្នកបើកបរ​ម៉ូតូ​ស្លាប់ ​នៅ​កន្លែង​កើតហេតុ រីឯបុរសអ្នករួមដំណើរជាមួយ​​រងរបួសធ្ងន់

​​នគរ​បាល​ចរាចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយកើតហេតុ អ្នករបួស​ត្រូវ​បានបញ្ជូន​ទៅ​សង្គ្រោះ​ព្យា​បាល​​នៅ​មន្ទីរពេទ្យ។ ក្នុងនោះ​​កម្លាំង​នគរ​បាលចរាចរណ៍ ក៏​បានឃាត់ខ្លួនអ្នកបើកបររថយន្ត​ព្រម​​ទាំង​នាំយកវត្ថុ​តាង​ រថយន្ត​ និងម៉ូតូ​ ទៅការិយាល័យ​ នគរបាលចរាចរណ៍ផ្លូវគោក​ ដើម្បីអនុវត្ត​នីតិ​​វិធី​តាម​ផ្លូវ​ច្បាប់​ជាបន្ត​ទៀត៕ ដែន សីមា

    

spot_img
×