Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក ខេត្តតាកែវ ចុះ​បើក​យុទ្ធនា​ការអប់រំ​អំពី​សុ​វត្តិភាព​ច្បាប់​ចរាចរណ៍ និង​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ការពាក់​មួកសុវត្ថិភាព​

spot_img

តាកែវ​៖ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែតុលា ២០១៧ គណៈកម្មការ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តតាកែវ​ដឹកនាំ​ដោយ លោក អ៊ួ​ច ភា អភិបាលរង​ខេត្ត បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តីពី​សារៈសំខាន់​នៃ​ការពាក់​មួកសុវត្ថិភាព​ដល់​អ្នកបើកបរ នៅ​ចំណុច​រង្វង់​មូល​ព្រះ​នរាយណ៍​អូរ​ចំបក់ ក្រុង​ដូន​កែវ ខេត្តតាកែវ ។

​នៅក្នុង​យុទ្ធនាការ​នេះដែរ លោក ណុប នី ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​បាន​ថ្លែង​ឲ្យ​ដឹងថា គណៈកម្មការ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដឹកនាំ​ដោយ​លោក​អភិបាលរង​ខេត្ត បាន​បើក​យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព ហើយ​ក្នុងនោះដែរ យើង​ក៍បាន​ត្រៀម​ចែក​មួក​សុ​វត្តិភាព​ចំនួន​៥០០​មួក ចែក​សៀវភៅ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​មួយច្បាប់ និង​ខិតប័ណ្ណ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្សេងៗ​ជាច្រើន​ទៀត​សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​យើង ដែល​ពួកគាត់​បានធ្វើ​ការបើក​បរ​តាម​ដងផ្លូវ​នៅក្នុង​ក្រុង​ដូន​កែវ ក៏ដូចជា​ចំណុច​ផ្សេងទៀត​ផងដែរ​។​

​លោក អ៊ួ​ច ភា អភិបាលរង​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា ក្នុង​ការបើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តតាកែវ ក៍​ដូចជា​ទូទាំងប្រទេស គឺធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​អប់រំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​ប្រជាពលរដ្ឋ​ណា​ដែល​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុ​វត្តិភាព នឹងត្រូវ​មន្ត្រីនគរបាល​ចរាចរ​ណ៍​នៅក្នុង​ក្រុមចម្រុះ​យើង​ធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់​១៥,០០០​រៀល នៅនឹងកន្លែង ហើយ​អ្វីដែល​តម្រូវ​ឲ្យ​ពួកគាត់​ធ្វើ​បន្ត​នោះ គឺ​ត្រូវ​ការឆ្លើយ​សំនួរ​អំពី​អត្ថប្រយោជន៍ នៃ​ការ​ពាក់មួក​សុ​វត្តិភាព​ដើម្បី​អ្វី ការពារ​អាយុជីវិត​អ្នកណាខ្លះ និង​មាន​សំនួរ​ជាច្រើន​ទៀតផង​ដែរ ហើយ​រាល់​ការឆ្លើយ​សំនួរ​នេះដែរ បើ​អ្នកណា​ឆ្លើយបាន​ត្រឹមត្រូវ គណៈកម្មការ​ចម្រុះ​នឹង​ប្រគល់​មួក​សុ​វត្តិភាព​១ ដ៏​ស្រស់ស្អាត សម្រាប់​ពាក់​ជិះ​ម៉ូតូ​ដើម្បី​ការពារ​សុ​វត្តិភាព​ខ្លួន​នឹង​ក្រុមគ្រួសារ​របស់​អ្នក​។ ទទឹម​នឹងមាន​ការអនុវត្តន៍​លើ​ការផ្សព្វផ្សាយ​សារៈសំខាន់​នៃ​ការ​ពាក់មួក​សុ​វត្តិភាព​នោះដែរ លោក​អភិបាលរង​ខេត្តតាកែវ​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់គ្នា​ពាក់មួក​សុ​វត្តិភាព ដើម្បី​ការពារ​អាយុជីវិត​រប​ស់​គ្រួសារ​អ្នក និង​ខ្លួនឯង ព្រោះថា​ផល​ប្រ​យោ​ជ​ន៏​នៃ​ការ​ពាក់មួក​សុ​វ​តិ្ត​ភាព​នេះ គឺអាច​ជួយ​បាន​ច្រើន​ការការពារ​ការប៉ះទង្គិច​ត្រង់​ក្បាល នៅពេលដែល​អ្នក​ជួប​និង​គ្រោះថ្នាក់​ចរាចរណ៍​។​

​សូមបញ្ជាក់​ផងដែរ​ថា ការផាកពិន័យ​របស់​មន្ត្រី​ប៉ូលីស​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មិន​ពាក់មួក​សុវត្ថិភាព​ការពារ​ក្នុងពេល​បើកបរ​នោះ គឺ​បងប្អូន​សមត្ថកិច្ច​ចង់អោយ​អ្នក​ទាំងអស់គ្នា គោរព​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ចេះ​ថែរក្សា​អាយុជីវិត​របស់ខ្លួន​ឯង​តែប៉ុណ្ណោះ ដូច្នេះ​សូម​បង្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​ធ្វើការ​ពិចារណា ហើយ​ងាក​មក​គោរព​នៅ​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​ទាំងអស់គ្នា ដើម្បី​រួមគ្នា​កាត់បន្ថយ​នៅ​អាត្រា​ស្លាប់​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ពីព្រោះថា​តាម​ស្ថិតិ​ជាក់ស្តែង នៅ​ទូរ​ទាំង​ប្រទេស​ក្នុង​មួយថ្ងៃ យ៉ាងហោចណាស់​គឺមាន​មនុស្ស ពី​៥ ទៅ​៦​នាក់ ត្រូវបាន​ស្លាប់ ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ៕ តាកែវ​

spot_img
×