Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅ​​សង្កាត់​កោះរ៉ុង​​ ខេត្តព្រះសីហនុ​ ​ហាមពល​រដ្ឋ​ដែល​​មិនទាន់​​​មាន​ឈ្មោះ​​ទទួល​​​​ប្លង់​កម្ម​​សិទ្ធិ​​ដីធ្លី ​​មិន​​​ឲ្យ​​ចូល​រួម​អប​អរ​សាទរ ​​សម្តេច ​ហ៊ុន ​សែន ទេ​​នៅ​​ព្រឹក​​ថ្ងៃ​ចន្ទ ​ទី​២៣ ​​ខែមេសា​​នេះ​​​

spot_img

ខេត្តព្រះសីហនុ៖ ​ប្រជាពល​រដ្ឋ​មួយ​​ចំនួន ​​រស់​នៅ​​ភូមិ​សុខ​សាន្ត ​សង្កាត់​កោះរ៉ុង ​ក្រុង-​ខេត្តព្រះសីហនុ​ ​បាន​អះ​អាង​ថា ​ពួកគាត់​ត្រូវអាជ្ញាធរ​សង្កាត់​​ កោះរ៉ុង ​ហាម​​មិន​​មក​ជួប ​សម្តេច​អគ្គ​មហា​​សេនា​បតី​តេជោ​ ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី នៃព្រះ​រាជាណា​ចក្រកម្ពុជា​ទេ នាឱកាសសម្តេច នឹង​អញ្ជើញ​ចូល​​រួម​បើក​សម្ភោធ​សណ្ឋាគារ​ផ្កាយ​ប្រាំ ​ក្រុម​ហ៊ុន​រ៉ូយាល់​គ្រុប​​ របស់ ​លោក ​គិត ​ម៉េង ​នៅ​ថ្ងៃ​ចន្ទ ​ទី២៣ ​ខែមេសា ​ឆ្នាំ​២០១៨​ មានទីតាំង​នៅ​ឆ្នេរ​សុខ​សាន្ត ​​ភូមិ​សុខសាន្ត ​សង្កាត់កោះរ៉ុង​ ក្រុង-​ខេត្តព្រះសីហនុទេ។

ប្រជា​ព​លរដ្ឋ​​មួយ​ចំនួន​​រស់​នៅ​​ភូមិ​សុខសាន្ដ ​សង្កាត់កោះរ៉ុង ​ដែល​​មិន​មាន​​ឈ្មោះ​ទទួល​​បាន​ប្លង់កម្ម​សិទ្ធិ​ដីធ្លី ​បាន​អះ​អាង​ថា ​គម្រោង​​​​ប្រមូលផ្តុំគ្នាអបអរសាទរ​​ ​សម្តេច ហ៊ុន សែន ដើម្បីស្នើឲ្យជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរសង្កាត់ ថ្នាក់ដឹកនាំរដ្ឋបាល​ខេត្ត​ព្រះសីហនុ ​និង​ក្រសួង​រៀបចំដែន ​ដីនគរ​រូបនីយកម្ម និងសំណង់ ​ឲ្យ​ចេញ​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ​ទី២៣ ​ខែមេសា ឆ្នាំ​២០១៨​​​នេះ ​ត្រូវ​បរា​ជ័យ ព្រោះ​ត្រូវ​បាន​ចៅសង្កាត់កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​បានមក​​​ហាម​ឃាត់។

ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិសុខសាន្ត ឲ្យដឹងថា គម្រោងស្នើជួប សម្តេច ហ៊ុន ​សែន នៅថ្ងៃចន្ទ ទី២៣ ខែមេសានេះ ​កើត​ឡើង​ក្រោយពេល​​ពួក​​គាត់ ​មិន​មាន​ឈ្មោះទទួលបានប្លង់កម្មសិទ្ធិ​ ឬមិន​ត្រូវ​បាន​អាជ្ញាធរ​ពាក់ព័ន្ធ ​មិន​ព្រម​ចេញ​ប្លង់​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់​​។​

យោង​តាម​លិខិត​សុំ​កិច្ច​អន្តរាគមន៍គោរព​ជូន ​សម្តេច ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ ដែល​អ្នក​យក​ព័ត៌​មាន​គេហ​ទំព័រ CEN.COM.KH ​ទទួល​បាន​តាម​បណ្តាញ​សង្គម ​នៅ​វេលា​ម៉ោង​ ១០ ​និង​៣០នាទី ​យប់​ថ្ងៃ​អាទិត្យ ​ទី​២២​ ខែ​មេសា ឆ្នាំ​២០១៨ និង​​មាន​ភ្ជាប់​ស្នាម​មេ​ដៃ ​របស់​ប្រជាពល​រដ្ឋ​មួយ​ចំនួន រស់​នៅ​ភូមិ​សុខ​សាន្ត​ ​សង្កាត់​កោះរ៉ុង​ផង​នោះ ​មាន​ខ្លឹម​សារ​ទាំង​ស្រុងថា ៖

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លិខិតសុំកិច្ចអន្តរាគមន៍

សូមគោរពជូន សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់

យើង​​ខ្ញុំ​ប្រជាពលរដ្ឋទាំង​អស់គ្នា ដែលរស់នៅលើកោះរ៉ុង និងជាម្ចាស់ដី ដែលជាប្រជាពលរដ្ឋ របស់សម្តេចសូម​គោរព​ជំរាបជូនសម្តេចថា យើង​ខ្ញុំទាំង​អស់​​គ្នា កើតទុក្ខមិនសុខចិត្តដោយសារ អាជ្ញាធរចៅសង្កាត់លើ​កោះរ៉ុង​​មាន​ លោក សេង ហួរលាង និង លោក ឈឺន ចន្ថា បានទប់ស្កាត់ និង​ហាម​ឃាត​​​យ៉ាងដាច់ខាត់មិន​អោយពួកខ្ញុំ ដែល​ជា​ប្រជា​ពលរដ្ឋមិន​ទាន់បានទទួលប័ណ្ណ​កម្មសិទិ្ធទៅចូលរួម​អបអរ​សាទរ​នូវវត្តមាន របស់សម្តេច ក្នុងការ​អញ្ចើញ​​​​ចូលរួម​ពិធី​​សម្ពោធ​​សណ្ឋាគារ​បឹង​កាឡូ​ផ្កាយ​​ប្រាំ របស់ លោក គិត ម៉េង ដោយ​ខ្លាច​ពួក​យើង​ខ្ញុំ​រាយការណ៍​រឿង​ពិត​ជូន​សម្តេច​យើង​ខ្ញុំ​សូម​ជំរាប​ជូន​ សម្តេច ​មេត្តា​ជ្រាប​ថា ​ប្រជា​ពលរដ្ឋ ​របស់​សម្តេច​ទាំង​ ៤ភូមិ (រួមមាន​ភូមិ​សុខ​សាន្ត ភូមិ​កោះតូច ភូមិ​ព្រែកស្វាយ ​និង​ភូមិដើមថ្កូវ)​ ដែល​ត្រូវ​ក្រុម​ហ៊ុន​រ៉ូយ៉ាល​គ្រុប របស់ លោក គិត ម៉េង សហការ​គ្នា​ធ្វើការ​ទប់​ស្កាត់​ជា​មួយ​គណៈ​កម្ម​ការ​រដ្ឋ​បាល​ខេត្ត ​ហាម​ឃាត់​មិន​អោយ​ចេញ​ប័ណ្ណ​កម្ម​សិទិ្ធ ​ទូទាំង​​កោះ​មានចំនួន ៥៨៤ក្បាលដី ​និងក្បាល​ដី​ផ្សេង​ទៀត​ ដែល​បាន​វាស់​វែង​រួចរាល់ ​និង​បាន​បិទផ្សាយ​ចប់​តាម​ច្បាប់​រួច​ហើយ ​ដែល​ប្រការ​នេះ​ធ្វើ​អោយ​​យើង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ទូទាំង​កោះរ៉ុង ​មាន​ការ​ឈឺចាប់​ខ្លាំង​ណាស់ ចំពោះ លោក គិត ម៉េង និង ​អាជ្ញាធរ​ចៅ​សង្កាត់ទាំង​ពីរ​រូប​នេះ​មាន ​លោក សេង ហួរលាង និង លោក ឈឺន ចន្ថា ​ដែល​មិន​អោយ​ពួក​ខ្ញុំមក​ទទួល​អប​អរសាទរ​វត្តមាន ​របស់ សម្តេច ​ដែល​ជា​ព្រឹត្តការណ៍​ប្រវត្តិ​សាស្ត្រ​លើកទី១ ប្រចាំ​​​ប្រទេស​កម្ពុជា ដែល​សម្តេច បាន​សម្រេច​ចិត្តផ្តល់​ប័ណ្ណកម្ម​សិទិ្ធដីធ្លី នៅ​លើ​ទឹក​ដីកោះផ្តល់​អោយ​ប្រជាពលរដ្ឋ​យើង​ខ្ញុំ។

សូម​សម្តេច​មេត្តា ​អន្តរាគមន៍​ដល់​ពួកយើងខ្ញុំ ​ដើម្បី​បានចូល​រួមក្នុងកម្មវិធី​​ជា​ប្រវត្តិសាស្ត្រ​នេះ​ផង ព្រោះ​យើង​ខ្ញុំទាំង​អស់គ្នា មាន​ការ​ជឿ​ជាក់​ថា​ មានតែ​សម្តេច​ទេ ​ដែល​មើល​ឃើញ​នូវ​ទុក្ខលំបាក​ របស់ប្រជាពលរដ្ឋ ​ព្រោះ​នៅ​ទីណា​ប្រជា​ពល​រដ្ឋ​មាន​ទុក្ខ​លំបាក គឺ​នៅ​ទីនោះ​ពិត​ជា​មាន ​សម្តេច ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​គ្រប់​បែប​យ៉ាង។

យើង​ខ្ញុំ​​សូម​សំនូមពរ សម្តេច​មេត្តា ​ជួយ​អន្តរាគមន៍​ទៅអាជ្ញាធរ​​មេត្តា​ផ្តល់​ប័ណ្ណ​កម្ម​សិទិ្ធស្រប​ច្បាប់​​ដល់ពួក​យើង​ខ្ញុំ ​ដែល​​ជា​ម្ចាស់ដី​នៅ​លើ​កោះ​​ បន្ទាប់​ពី​​បាន​ធ្វើ​ការ​វាស់វែង​ចប់​សព្វ​​គ្រប់​​តាម​​និតិវិធី​ច្បាប់៕ ដែន សីមា

 

spot_img
×