Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ សម្តែង​ទុទិដ្ឋិនិយម​អំពី​អនាគត​ឧបទ្វីប​កូរ៉េ​

spot_img

​តាម Reuter នៅ​ថ្ងៃ​ទី ២២ ខែ​មេសា ម្សិលមិញ​នេះ ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ វិ​បប​ត្តិ​នុយក្លេអ៊ែ​ររបស់​កូរ៉េ​ខាងជើ​ង​នៅ​យូរ​ណាស់​ទើប​អាច​បញ្ចប់​បាន​។​

​នៅលើ​គេហទំព័រ Twitter របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​សរសេរថា យើង​នៅ​មាន​កំណាត់​ផ្លូវ​មួយ​យ៉ាង​វែង​ទើប​អាច​ដោះស្រាយ​បញ្ចប់​បាន​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង អាច​ថា​រឿងរ៉ាវ​នឹង​ត្រូវបាន​បញ្ចប់ តែ​ក៏​អាច​មិន​បញ្ចប់​បាន មាន​តែ​ពេលវេលា​ទេ ទើប​អាច​ឆ្លើយ​សំណួរ​នេះ​រួច​… ។ ប៉ុន្តែ​អ្វីៗ​ដែល​ខ្ញុំ​កំពុង​ធ្វើ​បច្ចុប្បន្ន​គួរ​ណាស់​វា​ត្រូវបាន​ធ្វើ​តាំងពី​យូរយារ​ណាស់​មកហើយ ។​

​ការសម្តែង​មតិ​ខាងលើ​ផ្ទុយស្រឡះ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​លោក​ត្រាំ​ផ្ទាល់​មុននេះ​មួយថ្ងៃ គ្រា​ដែល​លោក​អបអរ​ការសម្រេចចិត្ត​របស់​មេដឹកនាំ​កូរ៉េ​ខាង​គីម ជុង​អ៊ុន អំពី​ការផ្អាក​ការសាកល្បង​កាំជ្រួច​និង​នុយក្លេអ៊ែរ ។​

​លោក​ត្រាំ បាន​ហៅ​វា​ថា ជា​ការរីកចម្រើន​ធំធេង​មួយ ហើយ​សម្តែង​ក្តីសង្ឃឹម​ចំពោះ​ជំនួប​កំពូល​ខាង​មុខ​ជាមួយ​លោក​គីម ៕ សូ​យ​ន​

spot_img
×