Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាន់កាំភ្លើង​អាក្រាតកាយ​បាញ់​ស្លាប់​មនុស្ស​៤​នាក់ នៅ​ភោជនីយដ្ឋាន​មួយ​របស់​អាមេរិក​

spot_img

​មន្ទីរពេទ្យ​ប៉ូលិស Nashville ឲ្យដឹងថា ហេតុការណ៍​កើតឡើង​នៅ​ភោជនីយដ្ឋាន Waffle House ដែលជា​តំបន់​ភាគខាងត្បូង Nashville វេលា​ម៉ោង ៣​និង​២៥​នាទី (​ម៉ោង​នៅ​តំបន់​) នេះ​បើ​តាម AFP ។​

​ទិដ្ឋភាព​កន្លែង​រង​ការវាយប្រហារ​នៅ​ទីក្រុង Nashville រដ្ឋ Tennessee អាមេរិក​។​

​សេចក្តីជូនដំណឹង​របស់​មន្ទីរ​ប៉ូលិស Nashville ឲ្យដឹងថា ៖ អតិថិជន​ម្នាក់​បាន​ប្រតាយប្រតប់ ហើយ​ឆក់​យក​បាន​អាវុធ​ពី​ដៃ​ខ្មាន់កាំភ្លើង​នេះ ។ វា​ពុំ​មាន​ស្លៀកពាក់​ខោអាវ​អ្វី​ឡើយ ពេល​រត់​គេចខ្លួន ។ ឧក្រិដ្ឋជន​គឺជា​បុរស​ស្បែក​សម្នាក់​។ ក្រោយ​ពី​កំណត់​អត្តសញ្ញាណ​ឲ្យដឹងថា វា​មាន​ឈ្មោះ Travis Reinking អាយុ ២៩​ឆ្នាំ នៅ​ប្រជុំជន Morton រដ្ឋ Illinois ចម្ងាយ​ពី​កន្លែងកើតហេតុ ប្រមាណ ១២៥​គីឡូម៉ែត្រ ភាគ​ខាងជើង ។ គេ​នៅ​ពុំ​ទាន់​ដឹង​ថា ជនល្មើស​នៅ​មាន​អាវុធ​ណា​ផ្សេង​ទៀត​ទេ ។ ហើយ​មូលហេតុ​អ្វី​បានជា​វា​ធ្វើបែបនេះ​។​

​ប្រព័ន្ធ​ព័ត​មាន​ក្នុង​តំបន់​បានឲ្យដឹងថា ជនល្មើស​បាន​ប្រើ​អាវុធ AR-15​។​

​ជនល្មើស Travis Rinking ៕

spot_img
×