Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆែកឆេរ​រកឃើញ​ជនជាតិ​ចិន​ទាំង​119​នាក់ ពេល​ត្រួតពិនិត្យ​មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ទេ​

spot_img

​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២២​មេសា​២០១៨ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ ឆែកឆេរ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ល្បែង​អន​ឡា​ញ និង​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អិន​ធឺ​ណិ​ត (VOIP)​ដោយ​ខុសច្បាប់ នៅ​ទីតាំង​មួយចំនួន ដោយ​បាន​រក​ឃើញ​ជន​ជាតិចិន​ចំនួន​119​នាក់​។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឲ្យដឹងថា សមត្ថកិច្ច​បាន​រកឃើញ​ជនជាតិ​ចិន នៅ​តាម​ទីតាំង ទី​១ នៅ​ខណ្ឌ​ទួលគោក ឃាត់​បាន​ជនជាតិ​ចិន​ចំនួន 70​នាក់ (​ស្រី​4​នាក់​) ទី​២ ខណ្ឌ​សែន​សុខ​ចំនួន​49​នាក់ (​ស្រី​15​នាក់​) សរុប​រួម​ចំនួន 119​នាក់ (​ស្រី​19​នាក់​)​។ ក្រុម​ជនជាតិ​ចិន​ទាំង​119​នាក់ ពេល​ត្រួតពិនិត្យ​មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ទេ ត្រូវបាន​ឃាត់ខ្លួន​នាំ​មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើ​ការសាកសួរ​តាម​នីតិវិធី​ច្បាប់ ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×