Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​ស៊េរី​ទំនើប ម៉ាក Audi បុក MAZDA ពីក្រោយ ខ្ទេច​មុខ​និង​បែក​គូទ

spot_img

​កំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរ នៅ​ពេល​រថយន្ត​ស៊េរី​ទំនើប ម៉ាក MAZDA ឈប់​ស្ដុប​នៅលើ​ផ្លូវជាតិលេខ​៤ ក៏​មាន​រថយន្ត​ទំនើប ម៉ាក Audi បុក​ពីក្រោយ បណ្ដាលឲ្យ​រថយន្ដ​ខូចខាត​ទាំង​ពីរ​គ្រឿង តែ​គ្មាន​មនុស្ស​រងរបួស នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​រសៀល នៅ​ផ្លូវ​ជាតិ​លេខ​៤ ចន្លៅ​គីឡូម៉ែត្រ 46-47 ចំណុច​ភ្លើងស្តុប​។​

​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា មាន​រថយន្ត​ម៉ាក​អូ​ឌី ណណ៌​ស ស្លាក​លេខ ភ្នំពេញ 2Y-7007 បើកបរ​ដោយ​ឈ្មោះ ទី គៀ ប្រុស អាយុ 37​ឆ្នាំ ទីលំនៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន បើកបរ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុច​ភ្លើងស្ដុប ផ្លូវបំបែក (​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ស្ពឺ ) បាន​បុក​រថយន្ត​ម៉ាក ម៉ា​ស់ស្ដា ពណ៌​ស លេខ​ភ្នំពេញ 2AW-1233 ពីក្រោយ​ពេញទំហឹង ដែល​បើក​ដោយ​ឈ្មោះ ឯម ប៊ុនធឿន ភេទ​ប្រុស អាយុ 27​ឆ្នាំ រស់​នៅ​រាជធានី​ភ្នំពេញ ក្នុងពេល​កំពុង​ឈប់​ភ្លើងស្ដុប បណ្ដាល​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​ធ្ងន់ ប៉ុន្តែ​មិន​រង​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។​

​តាម​ការបញ្ជាក់​របស់​មន្ត្រីនគរបាល​ជំនាញ​ថា រថយន្ដ Audi បើក​ក្នុង​ល្បឿន​លឿន ហើយ​មិន​អាច​គ្រប់គ្រង ស្ថានការណ៍​បាន ទើប​បណ្ដាលឲ្យ​គ្រោះថ្នាក់​។​

ចំពោះ​វត្ថុតាង មធ្យោ​យ​រថយន្ដ ត្រូវបាន​ស្ទួច​យក​មក​រក្សាទុក ជា​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ដ​កំពង់ស្ពឺ រង់ចាំ​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×