Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចេញ​លិខិត​ចំហ​ថា អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​មាន​ចរិត​ល្ងង់ខ្លៅ​

spot_img

​​ភ្នំពេញ​៖​ក្នុង​លិខិត​ចំហ​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​លើកឡើង​ថា​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ មាន​ការពេញចិត្ត និង​មាន​សេចក្តីសោកស្តាយ​ចំពោះ​ចរិត​ឆោតល្ងង់​របស់​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី តាមរយៈ​ការចុះផ្សាយ​អត្ថបទ​លើ​គេហទំព័រ កាលពី​ថ្ងៃ​ទី​១៩​ខែ​មេសា​ឆ្នាំ​២០១៨ និង​ការចាក់ផ្សាយ​ក្នុង​កម្មវិធី​វិទ្យុ​របស់​ខ្លួន កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៨ ក្រោម​ចំណងជើង​ថា “​មន្ត្រី​ក្រសួង​មហាផ្ទៃ​ថា ការ​តាម​ចាប់ខ្លួន​មន្ត្រី​បក្សប្រឆាំង ពី​ក្រៅ​ប្រទេស នាំ​ឲ្យ​បែក​បាក់ជាតិ​”​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ សូម​ទាត់ចោល​ទាំងស្រុង​នូវ​អត្ថបទ​ចុះផ្សាយ និង​ការធ្វើ​អត្ថាធិប្បាយ​បំផ្លើស ក្នុង​ចេតនា ញុះញង់​។​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បានប្រកាស​ទាត់​ចោល​ទាំងស្រុង​នូវ​អត្ថបទ​ចុះផ្សាយ និង​ការធ្វើ​អត្ថាធិប្បាយ​បំផ្លើស ក្នុង​ចេតនា​ញុះញង់​របស់​វិទ្យុ​អាស៊ីសេរី​មួយ​នេះ​។ ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​បកស្រាយ​ប្រាប់​ជូន​វិទ្យុ​អាស៊ីសេរី និង​សាធារណមតិ​ជាតិ និង​អន្តរជាតិ​ដូចតទៅ​៖
១៖ ការចុះផ្សាយ និង​ការធ្វើ​បទ​អត្ថាធិប្បាយ​របស់​វិទ្យុ​អាស៊ីសេរី គឺជា​វិជ្ជាជីវៈ​កាត់ត​យ៉ាង​ថោកទាប​ជាទីបំផុត ដែល​មានបំណង​ធ្វើឱ្យ​ខូច​កិត្តិយស និង​ធ្វើឱ្យ​សាធារណ​មតិ មាន​ការភាន់ច្រឡំ​។​
២៖ អ្វី​ដែល​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានលើកឡើង គឺ​ដើម្បី​ប្រៀនប្រដៅ​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ឱ្យ​មាន​មនសិការ​ស្នេហា​ជាតិ និង​កុំ​ចេះ​តែ​ធ្វើ​ការងារ​បម្រើ​បរទេស ហើយ​បំផ្លាញ​ជាតិ​សាសន៍​ខ្លួនឯង​។​
៣៖ ការផ្សព្វផ្សាយ​ជា​ច្រើនលើក​ច្រំ​ដែលៗ​របស់​វិទ្យុ​អាស៊ីសេរី កាន់តែ​បង្ហាញឱ្យឃើញ​រឹតតែ​ច្បាស់​ថា វិទ្យុ​អាស៊ីសេរី គឺជា​វិទ្យុ​ដែល​មាន​គោលការណ៍​មិន​អព្យាក្រឹត និង​មិន​ឯករាជ្យ ហើយ​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ធ្វើឱ្យ​សង្គមជាតិ​មាន​ការបែកបាក់ និង​ធ្លាក់​ក្នុង​ភាពវឹកវរ​។​
៤៖ ការចុះផ្សាយ និង​ការអត្ថាធិប្បាយ​របស់​វិទ្យុ​អាស៊ីសេរី គឺជា​រឿង​គួរឱ្យ​អស់សំណើច និង​ស្តែង​ឱ្យឃើញ​នូវ​ចរិត​ល្ងង់ខ្លៅ​របស់​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី ដែល​យល់ច្រឡំ​ថា “​គេ​ហុច​ដំបង ខ្លួន​យល់ថា​គេ​សំឡុត​” និង “​គេ​ឱ្យ​លាមក ខ្លួន​យល់ថា​ជា​ផ្កា​” ទៅវិញ ដែល​ចរិត​បែប​នេះ​វិទ្យុ​អាស៊ីសេរី​ធ្លាប់បាន​ធ្វើ​រាប់មិនអស់​រួចមកហើយ​៕ ​​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×