Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្រុយ​ឧក្រិដ្ឋជន​បំពុល​អតីត​ចារបុរស​រុស្ស៊ី​និង​កូនស្រី​ត្រូវ​ទម្លាយ​ចេញ​

spot_img

​តាម The Sun នោះ​បណ្តា​អ្នកជំនាញការ​ចារ​កម្ម​អង់គ្លេស​បាន​សន្និដ្ឋាន​យ៉ាង​ប្រាកដ​ពី​ឧក្រិដ្ឋជន​ដៃដល់​ដែល​បំពុល​អតីត​ចារបុរស​រុស្ស៊ី Sergei Skripal និង​កូនស្រី ។​

​រីឯ Telegraph វិញ នៅ​ថ្ងៃ​ទី ២១ ខែ​មេសា បាន​ចុះផ្សាយ​ថា ក្រុង London មាន​នូវ​ជំហាន​លោត​ផ្លោះ​មួយ​យ៉ាង​ធំធេង​ក្នុង​ការកំណត់​មុខសញ្ញា​ទាក់ទិន​ដល់​ករណី​ប៉ង​ធ្វើឃាត​ឪពុក និង​កូន​អតីត​ចារបុរស​រុស្ស៊ី ដោយ​ប្រើ​សារធាតុបំពុល​សរសៃប្រសាទ ។​

​ឪពុក​នឹង​កូន​ចារបុរស​រុស្ស៊ី Sergei Skripal

​លទ្ធផល​នេះ​ទទួលបាន​ក្រោយ​ការត្រួតពិនិត្យ​ឡើងវិញ​នូវ​បញ្ជី​អ្នកដំណើរ ដែល​ហោះហើរ​មកកាន់​អង់គ្លេស និង​ចាកចេញ​ទៅ​ទន្ទឹម​នឹង​ការពិនិត្យ​រូបភាព​ក្នុង​កាមេរ៉ា​សន្តិសុខ​ផង ។​

​គេ​គ្រាន់តែ​ឲ្យដឹងថា ឧក្រិដ្ឋជន​បាន​ចាកចេញ ហើយ​លាក់ខ្លួន​នៅ​ប្រទេស​រុស្ស៊ី ។​

​គួររំលឹកថា បញ្ហា​នេះ​បាន​បង្ក​ឲ្យមាន​សង្គ្រាម​បណ្តេញ​អ្នកការទូត​ទៅវិញទៅម​ក​រវាង​អាមេរិក អង់គ្លេស និង​សម្ព័ន្ធមិត្ត​ជាមួយ​រុស្ស៊ី ៕

spot_img
×