Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទុះគ្រាប់​បែក​អត្តឃាត​នៅ​អា​ហ្វ​ហ្គានី​ស្ថាន បណ្តាលឲ្យ​មនុស្ស​ជាង ៣០​នាក់​ស្លាប់​

spot_img

​​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តំបន់​ភាគ​ខាងលិច​រដ្ឋធានី Kabul ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី ២២ ខែ​មេសា ម្សិលមិញ​នេះ (​ម៉ោង​តំបន់​) នៅ​តំបន់​សាល​រៀន ១ ត្រូវបាន​យក​ធ្វើជា​កន្លែង​ចុះឈ្មោះ​បោះឆ្នោត​របស់​សង្កាត់ Dashti Barchi បាន​កើតឡើង​ករណី​បន្ទុះគ្រាប់​អត្តឃាត​មួយចំពេល​ដែ​ល​មនុស្ស​កំពុង​ប្រមូល​ផ្តុំ​ច្រើន ជាហេតុ​នាំ​ឲ្យ​មនុស្ស​យ៉ាង​តិច ៤១​នាក់ ស្លាប់​និង​រាប់សិប​នាក់​រងរបួស ។​

​ទិដ្ឋភាព​កន្លែងកើតហេតុ​

​តាម​ស្នងការ​ប៉ូលិស​ក្រុង Kabul លោក Dawood Amin ឲ្យដឹងថា ឧក្រិដ្ឋជន​បាន​ចូល​លាយឡំ​ជាមួយ​ហ្វូងមនុស្ស កំពុង​ឈរ​នៅមុខ​ក្លោងទ្វារ​នៃ​មណ្ឌលបោះឆ្នោត​មួយ​ភាគ​ខាងលិច​ក្រុង Kabul ដែល​សម្បូរ​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ Shiite រស់នៅ ។​

​អា​ហ្វ​ហ្គានី​ស្ថាន​នឹង​ធ្វើ​ការបោះឆ្នោត​សកល​នៅ​អំឡុង​ខែ​តុលា​ខាងមុខ ។​

Update : តួលេខ​ថ្មី​បំផុត​ប្រកាស​នៅ​យប់​ថ្ងៃទី ២២ ខែ​មេសា មាន​មនុស្ស​ស្លាប់​កើន​ដល់ ៥៧​នាក់​ហើយ ហើយ ១១៩​នាក់ រងរបួស ។​

​ពួក​អ៊ីស្លាម​និយម​ជ្រុល IS បាន​ប្រកាស​ទទួលស្គាល់​ថា ជា​ទង្វើ​របស់​ពួកគេ ៕ សូយន

spot_img
×