Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល វាយតម្លៃ​ខ្ពស់​ចំពោះ​សេវា​រថយន្តក្រុង របស់​សាលា​រាជធានី​ភ្នំពេញ ដឹកជញ្ជូន​ប្រជាពលរដ្ឋ ទៅ​ស្រុកកំណើត ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ថ្មី​

spot_img

​​ភ្នំពេញ​៖​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​សេវា​រថយន្តក្រុង របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ដឹកជញ្ជូន បងប្អូន​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី ទៅ​ស្រុកកំណើត ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ថ្មី ដោយ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៨​។​

​សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​បែប​នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ សហជីព​កម្មករ ចំនួន​៤.៣៥០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៨​នេះ សាល​មហោស្រព​កោះ​ពេជ្រ ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​សេវា​ឡាន​ក្រុង របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ដឹកជញ្ជូន បងប្អូន​ប្រជាពលរដ្ឋ កម្មករ​កម្មការិនី ទៅ​ស្រុកកំណើត ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ក្នុង​ពេល​ថ្មីៗ​នេះ ដែល​មាន​បងប្អូន​កូនក្មួយ ធ្វើ​ដំណើរ​ប្រមាណ​ជាង ៨.៨៣៥​នាក់ និង​ពេល​ត្រឡប់មកវិញ មាន​អ្នកដំណើរ​ប្រមាណ ៥.២៤២​នាក់ ដោយ​មាន​អ្នកខ្លះ មិនទាន់​ត្រឡប់មកវិញ​នៅឡើយ​។​

​ជាមួយគ្នា​នោះ​ផងដែរ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន​ឡាន​ដឹកជញ្ជូន របស់​ក្រុមហ៊ុន​ស្រា​បៀ​រ Ganzberg ដែល​បាន​ផ្តល់​ឡាន​ក្រុង ដឹកជញ្ជូន​បងប្អូន ប្រជាពលរដ្ឋ ទៅ​ស្រុកកំណើត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​។ ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ផងដែរ​ថា សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ គឺ​សាលា​រាជធានី​ភ្នំពេញ នឹង​ត្រៀម​ឡានក្រុង​ប្រមាណ ២០០ ឡាន ដើម្បី​ផ្តល់​ការដឹកជញ្ជូន ដល់​បងប្អូន​កូនក្មួយ​កម្ម ដោយ​មិន​យកលុយ ដើម្បី​ជួយ​កាត់បន្ថយ​ការចំណាយ​នានា របស់​កូនក្មួយ​កម្មករ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​កូនក្មួយ​កម្មករ​កម្មការិនី សូម​ចូលរួម​រក្សា​សន្តិភាព​ឲ្យ​ខាន​តែ​បាន​ដើម្បី​រក្សា​ការពារ​មុខរបរ អាជីព និង​ការងារ ដែល​កំពុង​មាន​សព្វថ្ងៃ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

  

spot_img
×