Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរី​មួយ​ក្បាល​មក​ប្រទេស​ថៃ បាន​វង្វែង​ហ្វូង​ដែល​កំពុង​ដើរ​តាម​ស្រែ​របស់​កសិករ នៅ​ខេត្ត​ឧត្ដរមានជ័យ​

spot_img

​​ឧត្តរមានជ័យ​៖ ដំរី​មួយ​ក្បាល បាន​វង្វែង​ហ្វូង នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៨ ចំណុច​ប្រាសាទ​ពោធិ៍​ខាងត្បូង ភូមិ​រំដួល​ចាស់ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរមានជ័យ​។​

​មានការ​ផ្អើល ដោយសារ​មាន​ដំរី​ញី​មួយ​ក្បាល ទម្ងន់​ប្រហែល​១​តោន​កន្លះ បាន​វង្វែង​ហ្វូង​ដែល​ហើយ​បាន​ចូល​ទឹកដី​ភូមិសាស្ដ្រ​ខាងលើ ដែល​កំពុង​ដើរ​តាម​ចំការ​និង​ស្រែ​របស់​កសិករ​។ បើ​តាម​លោក​មេបុ​ស្ដិ៍​ឃុំ​អំពិល បានឲ្យដឹងថា ដំរី​នេះ​អាច​វង្វែង​មក​ពី​ទឹកដី​ថៃ ដែល​មាន​ទីតាំង​ព្រំប្រទល់​ព្រំដែន​ប្រហែល​៦ គីឡូម៉ែត្រ​។​

​មន្ត្រី​ឧទ្យានុ​រ​ក្ស​តំបន់ការពារទេសភា​ព​បន្ទាយឆ្មារ ប្រចាំ​ខេត្ដ​ឧត្តរមានជ័យ កំពុង​តាម​ឃ្លាំង​មើល​ស្ថានភាព​របស់​សត្វ​ដំរី​នោះ ក្នុងពេល​តាមដាន​ស្ថានភាព​កំពុង​តាមដាន​នេះ មាន​ការចូលរួម​ពី លោក​មេ​ប៉ុស្ដិ៍ លោក​មេឃុំ​អំពិល ប៉ូលិស​ព្រំដែន​និង​បងប្អូន​ប្រជាពលរដ្ឋ​ភូមិ​រំដួល​មួយចំនួន ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×