Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចុ​ម​! ហ៊ាន​ហ្មេ​ស បុរស​នាំយក​អាហារ​កូ​ម្ម៉​ង់ បន្លំ​លួច​យក​ទូរស័ព្ទ iPhone 7 ម្ចាស់​ហាង ដោយ​លាក់​ក្រោម​… (​មាន​វីដេអូ​)

spot_img

​បុរស​អ្នក​ដឹកជញ្ជូន​ម្នាក់ ត្រូវបាន​កាមេរ៉ា​ចាប់បាន​ព្យាយាម​បន្លំ​លួច​យក​ទូរស័ព្ទ iPhone 7 ពី​ស្ត្រី​ម្ចាស់​ហាង ដែល​នាង​បានដាក់​វា​នៅលើ​ទូ​ទុកដាក់​អាហារ​សម្រាប់​អតិ​ថ​ជន និង​ចាកចេញ​ដោយ​លាក់​វា​នៅក្រោម​ប្រអប់​នំ​ភី​ហ្សា ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ហាង​អាហារ Yellow Cab Paizz ដែលមាន​ទីតាំង​ស្ថិតនៅ CityLink Mall កាលពី​ថ្ង​ទី​១៤ ខែមេសា វេលា​ម៉ោង ៩ យប់ ។​

Tiara ដែល​បាន​បញ្ចេញ​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល បង្ហាញ​នូវ​អ្វីដែល​បានកើត​ឡើង​នេះ គឺជា​ម្ចាស់​ហាង​ខាងលើ និង​បាន​និយាយថា បុរស​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់ បាន​កំពុង​រង់ចាំ​នាំយក​អាហារ​កូ​ម្ម៉​ង់​ពី​ហាង​របស់​នាង ។

​នាង​បានផ្តល់​បទសម្ភាសន៍​ដ​ល់​អ្នកសារព័ត៌មាន​តា​ម​ទូរស័ព្ទ​ថា​៖ «​បុរស​នោះ​ពាក់អាវ​យឺត​ពណ៌​ខៀវ ដើរចូល​ក្នុង​ភោជនីយដ្ឋាន​របស់​នាង ដើម្បី​នាំយក​អាហារ​កូ​ម្ម៉​ង់​សម្រាប់​អតិថិជន ប៉ុន្តែ គាត់​នាំយក «​ដោយ​» ទាំង​ទូរស័ព្ទ iPhone 7 របស់ខ្ញុំ​» ។​

«​គាត់​ពិតជា​បាន​ចូលមក​២​ដង ។ លើក​ទី​១ គាត់​នាំយក​អាហារ​កូ​ម្ម៉​ង់​មួយ និង​ដាក់​ទូរស័ព្ទ​របស់គាត់​នៅលើ iPhone របស់ខ្ញុំ ។ គាត់​បាន​បន្ទាប់មក បាន​ចាកចេញ​ធម្មតា​ជាមួយ​ទូរស័ព្ទ​របស់គាត់ និង​អាហារ​កូ​ម្ម៉​ង់​» ។​

«​បុរស​ដដែល​រូបនេះ​បាន​វិល​ត្រឡប់មកវិញ ៣០ នាទី ក្រោយមក និង​ស្នើសុំ​ខ្ញុំ​ប្តូរ​ប្រអប់​ក្រដាស​អាហារ ដាក់ជំនួស​ថង់​ប្លា​ស្ទីក​វិញ ដែល​អ្នក​ទាំងអស់គ្នា​បានឃើញ​ខ្ញុំ​ធ្វើ​នៅក្នុង​វីដេអូ​» ។​

«​ខ្ញុំ​មាន​អារម្មណ៍​ថា គាត់​បាន​កត់សម្គាល់ឃើញ​ទូរស័ព្ទ​របស់ខ្ញុំ​រួចទៅហើយ ដែល​ខ្ញុំ​បានដាក់​នៅលើ​រៀបរយ​អាហារ​គ្រប់មុខ​នៅ​លើកដំបូង ហេតុ​ដូច្នេះហើយ គាត់​ក៏បាន​ចូលមក​វិញ​ជា​លើក​ទី​២» ។​

«​គាត់​បន្ទាប់មក​បាន​ចាក និង​១​នាទី​ក្រោយមក នៅ​ម៉ោង​ប្រហែល ៩ និង ១០ នាទី​យប់ ខ្ញុំ​បាន​យល់ឃើញថា ទូរស័ព្ទ​របស់ខ្ញុំ​កំពុង​បាត់​» ។​

«​ភ្លាមៗ​នោះ ខ្ញុំ​ក៏បាន​ឆែក​មើល​វីដេអូ​ពី​កាមេរ៉ា និង​រកឃើញថា​នៅ​ម៉ោង ៩ និង ៨ នាទី​យប់ បុរស​នោះបាន​យក​ទូរស័ព្ទ​របស់ខ្ញុំ ខណៈ​នាំយក​ប្រអប់​ភី​ហ្សា​ពី​ទូរ​ទុកដាក់​អាហារ ។ តាមរយៈ​វីដេអូ បុរស​នេះ​ត្រូវបាន​រកឃើញថា បាន​ព្យាយាម​បន្លំ​លាក់ iPhone 7 របស់ខ្ញុំ នៅ​ខាងក្រោម​ប្រអប់​នំ​ភី​ហ្សា​នៅ​ដៃ​ខាងស្តាំ​របស់គាត់​» ។​

Tiara និយាយថា នាង​បាន​ព្យាយាម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​របស់​នាង ប៉ុន្តែ វា​ត្រូវបាន​បិទ ។ ទោះយ៉ាងណា នាង​ក៏​អាច​តាមដាន​ទីតាំង​ទូរស័ព្ទ​របស់​នាង តាមរយៈ​កម្មវិធី Find My iPhone ។​

​ម្យ៉ាងវិញទៀត នៅពេល​នាង​ព្យាយាម​ខ​ល​ទៅកាន់​អ្នក​នាំយក​ទំនិញ​នោះ​ជាច្រើនលើក ដែល​លេខ​ទូរស័ព្ទ​របស់គាត់ នាង​ទទួលបាន​ពី​តុ​ហាង​របស់​នាង សម្រាប់​ការ​កូ​ម្ម៉​ង់​អាហារ ក៏​ពុំ​ឆ្លើយតប​ទៀត ។​

​យោងតាម Tiara នេះ​ជា​លើក​ទី​១​ហើយ ដែល​នាង​បាន​ជួប​បុរស​នេះ ៕ ចន្ទី​

spot_img
×