Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Kim Jong-Un ប្រាប់​នាយក CIA ថា ពលរដ្ឋ​អាមេរិក ៣​នាក់​ដែល​កំពុង​ឃុំខ្លួន​នៅ​កូរ៉េខាងជើង​អាច​ត្រូវ​ដោះលែង​

spot_img

​នាយក CIA Mike Pompeo ដែល​ទើប​ត្រូវ​បាន​ស្នើ​បេក្ខភាព​ជា​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក កាលពី​ថ្ងៃ​ទី ០១ ខែ​មេសា បាន​ទៅ​ទីក្រុង​ព្យុងយ៉ាង ហើយ​ជួប​ជាមួយ​មេដឹកនាំ Kim Jong-Un ។ ក្នុង​កិច្ចប្រជុំ​នោះ​លោក Pompeo បាន​ទទួល​នូវ​ពាក្យ​សន្យាថា ពលរដ្ឋ​អាមេរិក​៣​រូប​នឹង​ត្រូវ​បាន​ដោះលែង​ពេល​លោក Kim Jong-Un ជួប​នឹង​លោក Trump ។​

​ពលរដ្ឋ​អាមេរិក Kim Hak-song, Kim Dong-chul និង Kim Sang-duk

​ពលរដ្ឋ​អាមេរិក ៣​រូប ដែល​ត្រូវ​ចាប់ខ្លួន​រួមមាន ៖

១.​ពាណិជ្ជករ​មាន​ដើមកំណើត​កូរ៉េ Kim Dong-Chul ត្រូវ​ចាប់ខ្លួន​នៅ​ខែ​តុលា ឆ្នាំ ២០១៥ ក្រោម​បទ​ចោទប្រកាន់​ធ្វើ​ចារកម្ម ។​

២.Kim Sang-duk ឬ Tony Kim ត្រូវបាន​ចាប់ខ្លួន​នៅ​ខែ​មេសា ឆ្នាំ ២០១៧ ក្រោម​បទ​ចោទប្រកាន់​ថា​មាន​ទង្វើ​ប្រឆាំង​នឹង​រដ្ឋអំណាច ។​

៣.Kim Hak-Song ត្រូវ​ចាប់ខ្លួន​នៅ​ខែ ឧសភា ឆ្នាំ ២០១៧ ក្រោម​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​រដ្ឋអំណាច ។​

​តាម​តំណាង​លោក Trump នឹង​ជួប​លោក Kim Jong-Un នៅ​ចុងខែ​ឧសភា ឬ​ដើមខែ មិថុនា ឆ្នាំ ២០១៨ ។​

​សប្តាហ៍​កន្លង​មក​កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា​នឹង​ឈប់​សាកល្បង​នុយក្លេអ៊ែ​រ និង​កាំជ្រួច ហើយ​ប្រមូលផ្តុំ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​វិញ​។ ប្រធានាធិបតី​អាមេរិក Donald Trump បាន​សម្តែង​ការសរសើរ ហើយ​ថា​នេះ​ជា​ព័ត៌មាន​ល្អ​សម្រាប់​ពិភពលោក ៕​

spot_img
×