Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Pfizer អះអាងថា វ៉ាក់សាំងរបស់ខ្លួន ចាក់តែ៣ដូស អាចទប់ទល់នឹងវីរុស Omicron បាន

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបង្កើតវ៉ាក់សាំងដ៏ល្បីល្បាញ Pfizer របស់សហរដ្ឋអាមេរិក និង ក្រុមហ៊ុន BioNTech របស់អាល្លឹម៉ង់ បាន អះអាងថា វ៉ាក់សាំងរបស់ខ្លួន ចាក់ចំនួន៣ដូស សន្យាថា នឹងប្រសិទ្ធភាពខ្ពស់ អាចទប់ទល់ប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron បាន។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ថា ក្រុមហ៊ុនបង្កើតវ៉ាក់សាំងកូវីដ-១៩ដ៏ល្បីល្បាញនៅលើពិភពលោក របស់សហរដ្ឋអាមេរិក Pfizer និង BioNTech របស់អាល្លឹម៉ង់ បានបញ្ជាក់ ដោយផ្អែកលើការសិក្សាតូចមួយ រកឃើញថា ការចាក់វ៉ាក់សាំង Pfizer-BioNTech ចំនួន៣ដូស នឹងផ្ដល់កម្រិតការអង់ទីគ័រ ប្រឆាំងនឹង Omicron ធៀបនឹងការចាក់២ដូស សម្រាប់ប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទដទៃទៀតដែរ។

លោក Albert Bourla នាយកប្រតិបត្ដិក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ថា ការការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Omicron នេះ នឹងនៅតែមានប្រសិទ្ធភាពខ្ពស់ ជាមួយនឹងការចាក់ដូសទី៣ នៃវ៉ាក់សាំង Pfizer ។

អង្គការសុខភាពពិភពលោក ហៅកាត់ WHO ធ្លាប់លើកឡើងរួចមកហើយថា វ៉ាក់សាំងគ្រប់ប្រភេទ ដែលមានស្រាប់ នាពេលបច្ចុប្បន្ននេះ នឹងនៅតែអាចប្រឆាំង ទប់ទល់នឹងករណីវីរុសបំប្លែងខ្លួនថ្មី Omicron បាន។ ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវ នៅទូទាំងពិភពលោក កំពុងតែរួមគ្នា ប្រមូលទិន្នន័យ អំពីវីរុសបំប្លែងខ្លួនថ្មី Omicron យកមកសិក្សាមើល អំពីផលប៉ះពាល់របស់វា។

ជាមួយគ្នានេះ មន្រ្ដីជំនាញវីរុសល្បីៗ នៅលើពិភពលោក បានអះអាងថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron នេះ ថ្វីដ្បិតតែវាហាក់បីដូចជាមានល្បឿនឆ្លងលឿន តែវាហាក់បីដូចជា មិនគួរឲ្យភ័យខ្លាច ដូចជា Delta ។ Delta ត្រូវបានរកឃើញប្រហែល៩៩ភាគរយ នៅទូទាំងពិភពលោក៕ រក្សាសិទ្ធិដោយ​ ៖ សារាយSN

spot_img
×