Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆេះហាងលក់ម៉ូតូ ហុងដា លី​ ប៉េង នៅ​ខេត្ត​កំពត​ ឆេះរថយន្ត​ Lexus LX 570 ​មួយ​គ្រឿង​ ​រថយន្ត​ Honda CRV មួយ​គ្រឿង​ និងម៉ូតូ ៥៧​ គ្រឿង

spot_img

ខេត្ត​កំពត​៖ នាយករដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៦និង២០​ នាទីព្រឹក​ មានករណីអគ្គិភ័យឆេះហាងលក់ម៉ូតូ ហុងដា លី​ ប៉េង ដែលស្ថិតនៅឃុំកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ម្ចាស់ឈ្មោះ លី ប៉េង ភេទ ប្រុស អាយុ ៦០​ ឆ្នាំ ។

ខូចខាតផ្ទះជាន់ក្រោមខូចខាត ៣០% ។
រថយន្ត​ចំនួន​​ ០២​ គ្រឿង​ ខូចខាតទាំងស្រុង ឡិចស៊ីស ៥៧០ ចំនួន​០១គ្រឿង រថយន្ត ហុងដា CRV 2020 ចំនួន​០១គ្រឿង ម៉ូតូខូចខាតធ្ងន់និងមធ្យម ៥៧​ គ្រឿង និងមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ។

ចំពោះមូលហេតុ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ។

ប្រើប្រាស់រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន​ ០៣ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​ ០៦​ រ​ថយន្ត ស្មើរនឹង​ ៤០​ ម៉ែត្រគូប ៕រក្សាសិទ្ធិដោយ ៖​សុទ្ធ លី

spot_img
×