Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុ.តចិត្តណាស់! ម្តាយនាំកូនស្រី មកប៉ុន​ប៉.ង​លោ.ត​ទឹក​សម្លា.ប់​ខ្លួន​ជា​មួយ ពេល​សួរ​នាំ​ទើប​ដឹង​រឿង​ថា​មក​ពី…

spot_img

ក្នុងមួយរយៈចុងក្រោយនេះ ស្ពានជ្រោយចង្វារ ឃើញថាបានក្លាយជាទីកន្លែងដ៏ពេញនិយម សម្រាប់មនុស្សគិតៗខ្លី ទាំងអ្នកមានវិបត្តិស្នេហា និងគ្រួសារ។ ហើយក្នុងនោះ អ្នកខ្លះក៏លោតបញ្ចប់ជីវិតបានសម្រេច និងខ្លះទៀត ក៏ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជួយឃាត់ទាន់ រួចផុតពីសេចក្តីស្លាប់បន្តរស់តទៅទៀតផងដែរ។

ដោយឡែក កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ មហាជនពិតជារន្ធត់ចិត្តខ្លាំងណាស់ បានប្រទះឃើញស្រ្តីម្នាក់ បាននាំកូនស្រីតូចម្នាក់ មកកាន់លើស្ពានជ្រោយចង្វា ទាំងទឹកភ្នែកស្ថិតក្នុងស្ថានភាពមានវិបត្តិយ៉ាងខ្លាំង ហើយបម្រុងនឹងលោតចុះទឹកបញ្ចប់ជីវិត តែសំណាងល្អ មានប្រជាពលរដ្ឋនៅទីនោះឃើញទាន់ ក៏នាំគ្នាឃាត់ និងលួងលោមគាត់ឲ្យវិលត្រឡប់ទៅផ្ទះវិញ។ ហើយទន្ទឹមនោះផងដែរ គ្រប់គ្នាពិតជារន្ធត់ចិត្តស្ទើរស្រក់ទឹកភ្នែក នៅពេលបានឃើញកូនស្រីតូចម្នាក់ ដែលម្តាយនាំយកប៉ុនប៉ងបញ្ចប់ជីវិតទៅជាមួយ ដោយមិនដឹងថាគ្នាភិតភ័យប៉ុនណានោះទេ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ង៉ូវ ដាលីន បានបង្ហោះរៀបរាប់ប្រាប់ឲ្យដឹងថា៖ «នាងប្រាប់ថា​ រត់គេច​ពី​ប្តី​ ប្រេីហិង្សារ​ បីកូនរត់មកស្ពាន​ជ្រោយចង្វា​ បម្រុង​​…..

គ្រប់ការ​សម្រេចចិត្ត​គិត​ខ្លីរបស់​មនុស្ស​ស្រី​ សុទ្ធ​តែ​មាន​ហេតុផល​ &​ រឿង​ពិបាក​ក្នុង​ចិត្ត​ ដែរ​នាង​មិន​អាច​និយាយ​ប្រាប់​ពិភពលោក​អោយ​ដឹងបាន

មនុស្ស​ស្រី​ម្នាក់​ដែរ​រងសំពាធ​ខ្លាំង​ ទាំង​ផ្លូវ​ចិត្ត​&ផ្លូវ​កាយ​ រហូត​ធ្វើ​ឲ្យ​នាង​ ក្លាយ​ជា​មនុស្ស​ បាក់​ទឹក​ចិត្ត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×