Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោសថៅកែប្រុសខារ៉ាអូខេម្នាក់ ដាក់គុក៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការបើកកន្លែងម៉ាស្សា តែបង្កប់សេវាវ៉ៃ.សិ.ច !

spot_img

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ រាជធានី ភ្នំពេញ កាលពីព្រឹកថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២១ បានប្រកាសសាលដីកាតម្កល់ទោស បុរសជាប់ចោទម្នាក់ ដែលជាថៅកែខារ៉ាអូខេ ដាក់ពន្ធនាគារកំណត់៥ ឆ្នាំជាប់ពាក់ព័ន្ធនឹងបទល្មើស សញ្ចារកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០២០ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

លោក យន់ ណារ៉ុង ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ថៃ ម៉េងហួត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មានមុខរបរមុនចាប់ខ្លួន គឺថៅកែហាងម៉ាស្សា និង ខារ៉ាអូខេ មានទីលំនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកណ្ដាល កាលពីខែកក្កដា ឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ តែគាត់បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទ សមត្ថកិច្ចនគរបាលចាប់ ឃាត់ខ្លួនកាលពី ថ្ងៃទី ២៣ ខែ មីនា ឆ្នំា ២០២០ នៅត្រង់ក្នុងចំណុចហាងម៉ាស្សារបស់គាត់ ដែលមានទីតាំងស្ថិតផ្ទះលេខ ៧៣ នៅឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្ដាល៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×