Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស្ទូចជាន់ហ្វ្រាំង មិនស៊ីបុ.ករះចូលតូបលក់ដូរ និងម៉ូតូផាស់អាប់ និងរថយន្តរងការខូចខាត សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស

spot_img

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយរថយន្តស្ទូចបើកបរជាន់ហ្វ្រាំងមិនស៊ី ជ្រុលបុ.ករះរថយន្ត កង់បីណ្ឌានិងម៉ូតូជាច្រើនគ្រឿង ទាន់អស់ល្បឿនទៅបុ.កផ្ទប់នឹងរបងផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ បង្កឲ្យមនុស្ស៣នាក់របួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០ នាទីរសៀលថ្ងៃទី០៩ ខែធ្នូឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស្ទូចមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ផ្លាកលេខភ្នំពេញ3E-8168 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងព្រូម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់ តែជាន់ហ្វ្រាំងមិនស៊ីក៏បួងចង្កូតទៅបុ.ករះរថយន្តឃ្លប់ដឹកទំនិញមួយគ្រឿង បន្តបុ.កកង់បីឥណ្ឌាមួយគ្រឿងនិងម៉ូតូ៣គ្រឿងទៀត រថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុ.កផ្ទប់ នឹងរបងផ្ទះប្រជាពលរដ្ឋកល់ជាប់ទៅមុខលែងរួច សំណាងណាស់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គ្រាន់តែបណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសរលាត់ដៃជើងបន្តិចបន្តួច។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ សហការជាមួយសមត្ថកិច្ចជំនាញ វាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img